Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើអ្វីទៅជាសកម្មភាពប្រតិបត្តិការ? តើសកម្មភាពប្រតបត្តិការបានចំណូលមកពីណាខ្លះ?
○ សកម្មភាពប្រតិបត្តិការ (Operating Activities) ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល និង សម្មភាពផ្សេងទៀតដែលមិនមែនជាការវិនិយោគ ឬ ហិរញ្ញប្បទាន។ ជាទូទៅ ក្នុងសកម្មភាពប្រតិបត្តិការរួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និង លំហូរចេញនៃសាច់ប្រាក់របស់បណ្តាប្រតិបត្តិការផ្សេងៗ ដែលយកមកពិភាក្សាក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ។ សកម្មភាពប្រតបត្តិការ ជា ប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្ម ដូចជា៖
- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬ សេវា
- សាច់ប្រាក់ដែលបានមកពីកម្រៃស្នាដៃ ថ្លៃទឹកតែ ឬ ថ្លៃឈ្នួលផ្សេងៗ
- សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬ សេវា)
- សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក (ប្រាក់ខែជាមួយ និង ពន្ធ)
- សាច់ប្រាក់ទទួលពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធារ៉រ៉ាប់រង។
- សាច់ប្រាក់ទទួលការទូទាត់សង ឬ កាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល
- សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it