Logo
នីតិ សាស្ត្រ
ចូរពន្យល់អំពីទំនាស់ផលប្រយោជន៍?
○ មេធាវីមិនត្រូវទទួលរឿងក្តីទាំងឡាយ ដូចខាងក្រោម៖
• រឿងក្តីមួយដែលមេធាវីខ្លួនឯង ឬ ក្រុមមេធាវីរបស់ខ្លួនបានជួយបដិភាគីនៅក្នុងការផ្តល់យោបល់ ឬ បានទទួលយល់ព្រមតំណាងឲ្យបដិភាគីរួចហើយ។
• នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់ មានទំនាស់ជាមួយនឹងផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្តីដែលមេធាវី ឬ ក្រុមមេធាវីរបស់ខ្លួនកំពុងកាន់នៅ។
• នៅពេលដែលអតិថិជនទាំងពីរ ជាភាគីវិវាទនៅក្នុងរឿងក្តីតែមួយ។
• នៅពេលដែលអតិថិជនម្នាក់ ចង់ពឹងពាក់មេធាវី ឬ ក្រុមមេធាវីរបស់ខ្លួន តែមេធាវី ឬ ក្រុមមេធាវីនេះធ្លាប់បានទទួលជួយបដិភាគីក្នុងរឿងក្តីដទៃ ឬ មេធាវីបានយល់ព្រមផ្តល់យោបល់ផ្នែកច្បាប់បន្តទៀត លើកលែងតែរឿងក្តីចុងក្រោយដែលមេធាវី ឬ ក្រុមមេធាវីដែលធ្លាប់ពាក់ព័ន្ធនោះ បានកន្លងផុតទៅអស់រយៈពេល ២ ឆ្នាំ។
• រឿងក្តីមួយដែលមេធា​វី ឬ ក្រុមមេធាវីរបស់ខ្លួនបានដើរតួជាអាជ្ញាកណ្តាល អ្នកផ្សះផ្សា ឬ អ្នកសម្រេចសម្រួល ក្នុងទម្រង់នីតិវិធីនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។
• ករណីដែលមេធាវី ឬ​ ក្រុមមេធាវីជាទីប្រឹក្សា ឬ ធ្លាប់ជាទីប្រឹក្សារបស់អតិថិជនច្រើនគ្នានោះ មេធាវីនឹងអាចទទួលការពារប្រយោជន៍ភាគីណាមួយបាន លុះត្រាតែត្រូវជម្រាបទៅភាគីឯទៀត និង បន្ទាប់ពីទទួលបានការយល់ព្រមសិន ហើយត្រូវប្រុងប្រយ័ត្នកុំឲ្យបាត់បង់នូវភាពថ្លៃថ្នូរ កិត្តិយស​ និង ការសម្ងាត់វិជ្ជាជីវៈ។
• មេធាវីដែលជាអ្នកតាក់តែងលិខិតស្នាមតែម្នាក់ឯង តាមការព្រមព្រៀងពីគូភាគីអាចធ្វើសកម្មភាព ឬ ការពារលើការអនុវត្តលិខិតនោះបាន នៅពេលដែលការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់ លើលិខិតស្នាមនោះលេចជាបញ្ហា តែមិនត្រូវធ្វើសកម្មភាពប្រឆាំងនឹងភាគីណាមួយ ដែលមាននៅក្នុងលិខិតស្នាមនោះឡើយ។
• មេធាវី ដែលបានចូលរួមក្នុងការតាក់តែងលិខិតស្នាម ក្នុងឋានៈជាទីប្រឹក្សារបស់ភាគីម្ខាង អាចធ្វើសកម្មភាព ឬ ការពារលើការអនុវត្តន៍លិខិតនោះ តទល់នឹងភាគីម្ខាងទៀតបាន។
• មេធាវី ដែលជាអ្នកតាក់តែងលិខិតស្នាម ឬ ដែលជាអ្នកចូលរួមតាក់តែងមិនអាចបំពេញកិច្ចការ ឬ ការពារលើសុពលភាព ឬ លើការបកស្រាយលិខិតស្នាមដែលខ្លួនបានសរសេរនោះទេ កាលបើការអន្តរាគមន៍របស់ខ្លួននាំឲ្យទៅសាក្សី ឬ ឲ្យប៉ះពាល់ដល់ការសម្ងាត់វិជ្ជាជីវៈ។ មេធាវីនេះ ក៏មិនអាចធ្វើអន្តរាគមន៍ទៅកើតដែរ កាលណាការទទួលខុសត្រូវផ្ទាល់ខ្លួន ត្រូវលេចជាបញ្ជាឡើង។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it