Logo
សេដ្ឋ កិច្ច
តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចអ្វី?
○ ប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣។ កម្ពុជាបានបើកឱ្យមានកម្មសិទ្ធឯកជន និង ធ្វើឯកជនភាវូបនីយកម្ម បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន សហគ្រាសជាច្រើន ឱ្យឯកជនកាន់កាប់វិញ។ ទន្ទឹមគ្នានោះ រដ្ឋអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មក្នុង និង ក្រៅប្រទេស និង ការវិនិយោគទុនក្រៅប្រទេសផងដែរ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថា កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជានីតិបុគ្គល និង រូបវន្តបុគ្គល។ ដោយឡែកយន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុង លើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែក ធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ។ សេរីភាពនេះ អាស្រ័យលើតំរូវការ និង ការផ្គត់ផ្គង់។ មានន័យថា សកម្មភាពផលិកម្ម ការដោះដូរ និង ការប្រើប្រាស់ទំនិញ និង សេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ណសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន នឹងប្រឹងប្រែងធ្វើឱ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង។ និយាយរួម សមាសភាគយន្តការមាន ៥ គឺ៖ កម្មសិទ្ធឯកជន សេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និង ប្រព័ន្ធបង្កើតថ្លៃ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it