Logo
នីតិ សាស្ត្រ
តើគោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមានអ្វីខ្លះ?
○ គោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមាន ដូចជា​៖
• មេធាវីត្រូវគោរពពាក្យសម្បថរបស់ខ្លួន គោរពគោលការណ៍នៃសម្បជញ្ញៈ មនុស្សធម៌ និង សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ។
• មេធាវីមិនត្រូវចូលរួមនឹងសកម្មភាព ដែលមានលក្ខណៈផ្ទុយនិង ច្បាប់ វិធានវិជ្ជាជី​វៈ និង សម្បជញ្ញៈរបស់ខ្លួនឡើយ។
• មេធាវីមានសេរីភាព និង ឯករាជ្យភាពក្នុងការប្របកវិជ្ជាជីវៈរបស់ខ្លួន។
• មេធាវី​ត្រូវគោរព និង ប្រតិបត្តិនូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់។
• មេធាវីត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនដាច់ខាត នូវការសម្ងាត់វិជ្ជាជីវៈ។
• មេធាវីបញ្ជាក់ពីភាពត្រឹមត្រូវនៃមុខងាររបស់ខ្លួន តាមរយៈវិញ្ញាបនបត្រដែលចេញដោយគណៈមេធាវី។
• មេធាវីត្រូវពាក់អាវវិជ្ជាជីវៈមេធាវី នៅពេលចូលរួមពិធីផ្លូវការ ឬ បុណ្យគណៈមេធាវី ចំពោះមុខសវនា និង យុត្តាធិការគ្រប់ប្រភេទលើកលែងតែមានប្រពៃណីផ្ទុយពីនេះ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it