Logo
អក្សរសាស្រ្ត ខ្មែរ
តើប្រាសាទបុរាណខ្មែរយើងមានប៉ុន្មានប្រភេទ ហើយមានមុខងារអ្វីខ្លះ?
○ ប្រាសាទបុរាណខ្មែរយើងមានច្រើនប្រភេទ៖
• ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯង។ ឧ. ប្រាសទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត
• ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់។ ឧ. ប្រាសាទលលៃ..
• ប្រាសាទដែលសង់លើដីរាប គ្មានខឿនទេ គឺសង់ផ្ទាល់ដីរាបស្មើរ។ ឧ. ប្រាសាទភូមិប្រាសាទ នៅខេត្ត កំពង់ធំ។
• ប្រាសាទភ្នំ សង់ខ្ពស់ដូចភ្នំ មានទំហំ មានខឿនច្រើនជាន់។ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិ ដូចជា ប្រាសាទបាខែង និង ប្រាសាទភ្នំមួយបែបទៀតសង់នៅលើដី ដើម្បីតំណាងភ្នំ។ ឧ. ប្រាសាទបាគង បក្សីចាំក្រុង...។
° ប្រាសាទបុរាណខ្មែរមានមុខងារដូចតទៅ៖
• ឧទ្ទិសថ្វាយអាទិទេព ឬ ទេវៈ ផ្សេងៗក្នុងសាសនាព្រហ្ម ដូចជា ព្រះឥសូរ ព្រះនរាណ៍ជាដើម។
• ឧទ្ទិសថ្វាយពោធិសត្វក្នុងពុទ្ធសាសនា ដូចជា លោកេស្វរៈ (ពោធិសត្វខាងពុទ្ធសាសនាមហាយាន)។
• ឧទ្ទិសថ្វាយ ទេវរាជ (តំកល់លិង្គព្រះឥសូរ ក្នុងប្រាសាទតំណាងព្រះរាជា)។
• ឧទ្ទិសថ្វាយ បុព្វបុរស ព្រះរាជា ព្រះមាតាបិតា និង វរជនខ្លះ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it