Logo
សេដ្ឋ កិច្ច
តើអតិផរណាបណ្តាលមកពីអ្វី?
○ មូលហេតុដែលនាំឲ្យមានអតិផរណា គឺ៖
• តម្រូវការកើនឡើង (Demand Full)៖ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលជាការពន្យល់តាមបែបបុរាណនៃអតិផរណា ដែលគេស្គាល់ថាជាការពន្យល់តាមតម្រូវការកើនឡើង យោងទៅតាមនេះគឺមានន័យថា ការចំណាយទៅលើផលិតផលនៅក្នុងសេដ្ឋកិច្ចដែលអ្នកទិញ ព្យាយាមដើម្បីទិញជ្រើនជាងដែលសេដ្ឋកិច្ចផលិតបាន។
• ឱនភាពថវិការបស់រដ្ឋ (Government Deficit)៖ គឺជាមូលហេតុសំខាន់ជាងគេនៃអតិផរណា គឺឱនភាពថវិកាដែលបង្កឡើងដោយរដ្ឋាភិបាល។ ឱនភាពថវិការបស់រដ្ឋាភិបាលអាចជាវិភាគទានមួយ ចំពោះអតិផរណាពិសេសប្រសិនបើ ធនាគារកណ្តាលបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីរក្សាអត្រាការប្រាក់ឲ្យនៅទាប (Interest Rate Down)។ ប្រសិនបើ រដ្ឋាភិបាលមិនព្រមបង្វិលប្រាក់ ដើម្បីសងបំណុលគេ ចំនួនអ្នកខ្ចីមានការកើនឡើង ដែលនាំឲ្យអត្រាការប្រាក់កើនឡើងដែរ។
• ថ្លៃដើមកើនឡើង (Cost- Push)៖ គឺបណ្ដាលមកពីក្រុមនៃកម្លាំងពលកម្ម និង ដោយសារការកើនឡើងនូវតម្លៃធាតុចូល (Input price) ផ្សេងៗរបស់អ្នកផលិត។ ឧទាហរណ៍៖ ករណីនេះកើតឡើងនៅពេលដែលសហជីពកម្មករជាតិ បានឈ្នះការទាមទារតម្លើងប្រាក់បៀរវត្ស ករណីនេះ បង្ខំឲ្យអ្នកផលិតតម្លើងថ្លៃផលិតផលចំពោះអ្នកប្រើប្រាស់ ដើម្បីសម្រួលដល់ថ្លៃដើមកម្លាំងពលកម្ម។
• ការទាមទារតម្លើងប្រាក់ឈ្នួល (Wage-Price Spiral)៖ ទោះជាយ៉ាងណាក៏ដោយ ក៏មានការពន្យល់មួយចំនួនទៀត និយាយថា គ្មានក្រុមណាមួយដែលត្រូវស្ដីបន្ទោសចំពោះអតិផរណានោះទេ យោងទៅតាមអ្វីដែលគេបាននិយាយមកនេះ មានការកើនឡើង ដែលមាននិរន្តរភាពផ្ទាល់នៃប្រាក់បៀរវត្តន៍ និង តម្លៃដែលពិបាកបញ្ឈប់នៅពេលដែលអតិផរណា បានចាប់ផ្ដើមឡើង។
• ការបោះពុម្ពលុយលើស (Excessive Monetary Growth)៖ គឺជាការកើនឡើងនៃតម្លៃរូបិយវត្ថុហួសប្រមាណ នៅពេលដែលការផ្គត់ផ្គង់រូបិយវត្ថុកើនឡើងឆាប់រហ័ស ជាងការកើឡើងនៅពេលផលិតផលជាតិសរុបពិត។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it