Logo
គ្រូ មន្ត្រី​ រាជការ​
បើអ្នកយល់ពាក្យនេះ តើត្រូវប្រកាន់អាកប្បកិរិយាបែបណាខ្លះ ក្នុងរយៈពេលពេលបណ្ដុះបណ្ដាលនៅវិទ្យាសា្ថនជាតិអប់រំ?
​○ រយៈពេលបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ យើងត្រូវប្រកាន់អាកប្បកិរិយា ដួចតទៅ៖
• យកចិត្តទុកដាក់គោរពវិន័យ​ និង បទបញ្ជារបស់មហាវិទ្យល័យ។
• យកចិត្តទុកដាក់តាមដាន គិត​ សង្កេត ត្រិះរិះពិចារណា វិភាគ ធ្វើសំយោគ ប្រៀបធៀប​លើប្រធានបទនីមួយៗ ដែលលោកសាស្រ្តចារ្យដាក់ឲ្យ។
• ខិតខំប្ដូរយោបល់ ស្ដាប់មតិអ្នកដទៃ ស្ដាប់ការណែនាំរបស់គណៈគ្រប់គ្រងមហាវិទ្យាល័យ ស្ដាប់ការណែនាំរបស់សាស្រ្តចារ្យ។
• ខិតខំត្រង់ត្រាប់ស្ដាប់រាល់ពុទ្ធិទាំងទ្បាយ ដែលលោកសាស្ត្រាចារ្យផ្ដល់ជូន។
• ខិតខំសិក្សា និង ស័្វយសិក្សា ដើម្បីស្រាយបញ្ហាដែលមានក្នុងប្រធានបទនីមួយៗ​ ដើម្បីបញ្ចេញមតិផ្ទាល់ខ្លួនឲ្យអ្នកដទៃស្តាប់។
• ខិតខំបំពេញការងារដែលសាលាប្រគល់ជូន ក៏ដូចជា កិច្ចការរបស់សាស្រ្តាចារ្យ ដើម្បីយកកិច្ចការទាំងនោះទៅប្រគល់ឲ្យទាន់ពេលវេលា។
• ខិតខំសិក្សា និង ស័្វយសិក្សាស្រាវជ្រាវ។
• ចេះដកយកបទពិសោធល្អៗក្នុងការរៀន និង ការបង្រៀន (សម្ភារឧបទេសគ្រប់គ្រាន់ វិន័យសិក្សា ការលើកទឹកចិត្ត កិច្ចតែងការបង្រៀន)។
• ចេះវាយតម្លៃ និង កែលម្អឲ្យទាន់ពេលវេលា ដើម្បីក្លាយជាគរុនិស្សិតល្អ និង ក្លាយជាគ្រូបង្រៀនដ៏ល្អនៅពេលអនាគត។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it