Logo
នីតិ សាស្ត្រ
ចូរពន្យល់ពីការសម្ងាត់នៃវិជ្ជាជីវៈមេធាវី?
○ ការសម្ងាត់នៃវិជ្ជាជីវៈមេធាវី គឺជាវិធាននៃកាតព្វកិច្ចអកម្ម ដែលកំណត់មិនឲ្យធ្វើសកម្មភាពផ្តល់ព័ត៌មាន ឬ ការសម្ងាត់ណាមួយក្នុងការបំពេញមុខងាររបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់អតិថិជន ឬ ផលប្រយោជន៍សាធារណៈ ដែលច្បាប់បានកំណត់ លើកលែងតែមានការអនុញ្ញាតដោយច្បាប់ ឬ មានការយល់ព្រមពីអតិថិជន ចំពោះការសម្ងាត់ដែលអតិថិជនអាចចាត់ចែងបាន ដែលត្រូវចាត់ទុកជាការសម្ងាត់នៃវិជ្ជាជីវៈមេធាវី រួមមាន៖
• ត្រូវទុកជាការសម្ងាត់នៃវិជ្ជាជីវៈ ការពិគ្រោះយោបល់ និង ការផ្តល់យោបល់ ឯកសារក្រៅផ្លូវការទាំងឡាយដែលមេធាវីតាក់តែងឡើងសម្រាប់អតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និង អតិថិជនរបស់ខ្លួន លិខិតស្នាមទាំងឡាយដែលមេធាវី និង អតិថិជនផ្ញើទាក់ទងគ្នា។
• មេធាវីត្រូវតែរក្សាការសម្ងាត់ជាដាច់ខាត។ ការសម្ងាត់នេះ មិនត្រូវអាចឲ្យជនណាស្រង់យកបានឡើយ ទោះបីជាអតិថិជនក៏ដោយ។
• មេធាវីកំណត់តាមសតិសម្បជញ្ញៈរបស់ខ្លួន និង ដោយមានការយល់ព្រមពីអតិថិជនផងនូវអ្វីដែលខ្លួនត្រូវលើកឡើង ដើម្បីការពារផលប្រយោជន៍របស់អតិថិជនដែលខ្លួនទទួលបន្ទុក។
• មេធាវីមិនអាចបំពារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈបានឡើយ ហើយក៏មិនអាចត្រូវបានបង្ខំឲ្យបំពារបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួន ទោះបីនៅមុខតុលាការក៏ដោយ។
• ពុំមានកាតព្វកិច្ចលាក់អាថ៌កំបាំងទេ ល្គឹក​កណាមេធាវីត្រូវឆ្លើយតបទៅនឹងបណ្តឹងរបស់អតិថិជនរបស់ខ្លួន ប៉ុន្តែត្រូវស្ថិតត្រឹមនៃការចាំបាច់នៃការការពាររបស់ខ្លួនតែប៉ុណ្ណោះ។
• មេធាវីគ្រប់រូបមានកាតព្វកិច្ចរក្សាការសម្ងាត់ជូនអតិថិជនរបស់ខ្លួនជាដាច់ខាត ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ មេធាវីមិនត្រូវបង្ហាញការសម្ងាត់របស់អតិថិនជនខ្លួនឡើយ លើកលែងតែមានការជូនដំណឹងនិង យល់ព្រមពីអតិថិជន ឬ កាលណាមានការអនុញ្ញាតដោយច្បាប់ ឬ តម្រូវដោយច្បាប់។
• មិនអាចចាត់ទុកជាការសម្ងាត់នៃវិជ្ជាជី​វៈមេធាវីទេ បើគ្រាន់តែជានីតិវិធីរបស់តុលាការនៅក្នុងរឿងក្តីណាមួយនោះ។
• ការឆ្លងឆ្លើយតាមលិខិត ឬ តាមសំដីរវាងមេធាវី និង មេធាវីធម្មតាត្រូវជាការសម្ងាត់។ ទោះក្នុងប្រការណាក៏ដោយ ការឆ្លងឆ្លើយនេះមិនអាចរឹបអូស ឬ មិនអាចបង្ហាញជាសក្ខីកម្មក្នុងតុលាការ និង មិនអាចទុកជាកម្មវត្ថុនៃការលើកភាពសម្ងាត់ចេញបានឡើយ។
• ក្នុងការទំនាក់ទំនងជាមួយមេធាវីបរទេសណាមួយ មេធាវីមុននឹងប្តូរព័ត៌មានសម្ងាត់គ្នាទៅវិញទៅមក ត្រូវដឹងឲ្យច្បាស់ អំពីភាពវិជ្ជមាននៃវិធានក្នុងការរក្សាការសម្ងាត់នៃការឆ្លងឆ្លើយ នៅក្នុងប្រទេសដែលមានមេធាវីបរទេសប្រកបមុខការ។
• នៅក្នុងករណីអវិជ្ជមានវិញ មេធាវីត្រូវអតិថិជនរបស់ខ្លួនថា តើគាត់យល់ព្រមហ៊ានប្រថុយឲ្យការសម្ងាត់នៃការឆ្លងឆ្លើយប្តូរព័ត៌មាននោះឬអត់។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it