Logo
ដំបូន្មាន​ អប់រំ​
បញ្ហាជំនាញ គឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មីពិសេសយុវជនក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវមានយន្តការយ៉ាងដូចម្តេច?
○ ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជន ក្រសួងបានរៀបចំ៖
• ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ រយៈពេលវែង ដល់គ្រឹះស្ថានអប់រំបណ្តុះបច្ចេកទេស វិជ្ជាជីវៈ តាមខេត្តមួយចំនួនទៀត។
• រៀបចំអាហារូបករណ៍ដល់សិក្ខាកាម សិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពទទួលបាននូវសេវាបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ។
• ជំរុញ និង លើកទឹកចិត្តដល់សិក្ខាកាម សិស្ស-និស្សិត ដែលបានទទួលការបណ្តុះបណ្តាលជំនាញមានលទ្ធភាពអាចបង្កើតមុខរបរដោយខ្លួនឯង តាមរយៈការផ្តល់ឥណទានខ្នាតតូចក្នុងកម្មវិធីមូលនិធិបង្កើតមុខរបរដោយខ្លួនឯង។
• អនុវត្តកម្មវិធីទទួលស្គាល់សមត្ថភាពជំនាញ តាមរយៈការធ្វើតេស្តសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន និង សមត្ថភាពបច្ចុប្បន្ន និង ផ្តល់លិខិតបញ្ជាក់សមត្ថភាព។
• បង្កើនការផ្សព្វផ្សាយ តាមរយៈគ្រប់មធ្យោបាយផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមជាមួយនឹងការប្រើប្រាស់ក្របខ័ណ្ឌគុណវុឌ្ឍកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និង ការអនុវត្តនូវប្រព័ន្ធទទួលស្គាល់សមត្ថភាព។
• បង្កើនលទ្ធភាពទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ប្រកបដោយសមធម៌តាមរយៈការបង្កើតបន្ថែមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ នៅតាមរាជធានី-ខេត្តនីមួយៗស្របតាមលទ្ធភាព និង ភាពជាក់ស្តែង។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it