Logo
​សាធារណៈ មតិ​
តើរដ្ឋធម្មនុញ្ញបានចែងដូចម្តេចអំពីព្រះមហាក្សត្រ?
○ មាត្រា ៧ បានចែងថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
• មាត្រា ៨ បានចែងថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ​។ ព្រះមហាក្សត្រទ្រង់ធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាគោរពសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសិទ្ធិសញ្ញាអន្តរជាតិ។
• មាត្រា ៩ បានចែងថា ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជា អាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។
• មាត្រា ១០ បានចែងថា របបរាជានិយមកម្ពុជា ជា របបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាច ចាត់តាំងព្រះរាជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។
• មាត្រា ១១ បានចែងថា ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តីនោះ ប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ”ព្រះរាជានុសិទ្ធិ”។
• មាត្រា ១២ បានចែងថា នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត់ ប្រធានរដ្ឋសភាទទួលភារកិច្ច ជា ប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ​សាធារណៈ មតិ​, click on at the bottom under it