Logo
នីតិ សាស្ត្រ
តើបែបបទនៃការប្រកបវិជ្ជាជីវៈមេធាវីមានអ្វីខ្លះ?
○ បែបបទនៃការប្រកបវិជ្ជាជីវៈ មានដូចជា៖
• ការប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន៖ មេធាវីដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី មានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន គឺ ប្រកបវិជ្ជាជី​វៈមេធាវីតែម្នាក់ឯង ដោយមានការិយាល័យផ្ទាល់ខ្លួននៅកម្ពុជា មានសិទ្ធិប្រើប្រាស់ត្រាមេធាវី ត្រាឈ្មោះ។
• ការប្របកវិជ្ជាជីវៈមេធាវីជាសមូហភាព៖
         - ជាក្រុម៖ ក្រុមមេធា​វី គឺជា ការប្រកបវិជ្ជាជីវៈមេធាវី ដែលមានការប្រមូលផ្តុំមេធាវីនៅក្នុងលំនៅវិជ្ជាជីវៈតែមួយ ដើម្បីប្រមូលផ្តុំមធ្យោបាយ។
         - ជាក្រុមហ៊ុន៖ ក្រុមហ៊ុនមេធាវី គឺជា ក្រុមហ៊ុនស៊ីវិលដែលមានសមាជិកទាំងអស់សុទ្ធតែជាមេធាវី ហើយបានបង្កើតឡើងតាមច្បាប់។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it