Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
អ្វីទៅជាគោលបំណងរបស់តារាងតុល្យការ?
○ គោលបំណងរបស់តារាងតុល្យការ គឺ ការផ្តល់ពត៌មានពីស្ថានភាពហិរញ្ញវត្ថុ ក្នុងពេលជាក់លាក់មួយ ដល់អ្នកប្រើប្រាស់នូវពត៌មានហិរញ្ញវត្ថុទាំងឡាយ រួមទាំង អ្នកប្រើប្រាស់ខាងក្នុង និង ខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត។ អ្នកប្រើប្រាស់ខាងក្នុង សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ការគ្រប់គ្រង និង ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។ អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និង អ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងក្រុមហ៊ុនជាច្រើនទៀត។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅ សំដៅលើបុគ្គលិកទាំងឡាយណា ដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម។ អ្នកទាំងនោះត្រូវការរបាយការណ៍នេះជាចាំបាច់ ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួន ដូចជា វិនិយោគទុន ម្ចាស់ហ៊ុន ម្ចាស់ឥណទានប្រើប្រាស់នូវរបាយការណ៍នេះ ដើម្បីវាយតំលៃធ្វើការសំរេចចិត្តលើការវិនិយោគបន្ត ឬ ផ្ដល់ឥណទានបន្ថែម។

តារាងតុល្យការនេះ មានសារៈសំខាន់ណាស់ ព្រោះថាវាបង្ហាញអោយអ្នកប្រើប្រាស់ទាំងឡាយដឹងថា តើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ ហើយក្រុមហ៊ុនមាន ទ្រព្យសកម្ម និង បំណុលរយៈពេលខ្លី (Current) និង រយៈពេលវែង (Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ។ ឆ្លងតាមការញែកដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់មុន ហើយបំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរ តារាងតុល្យការក៏បានប្រាប់អោយអ្នកប្រើប្រាស់ដឹងផងដែរ ដូចជាមេធាវីជាដើម នៅពេលដែលក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណាគួរតែធ្វើការដោះស្រាយទូទាត់មុន។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្ម បណ្តឹងតវ៉ារបស់ម្ចាស់ឥណទាន (Creditor) គឺ ត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន​។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it