Logo
អក្សរសាស្រ្ត ខ្មែរ
ដូចម្តេចហៅថា គ្រឿងញៀន? មូលហេតុអ្វីខ្លះបានជាគេប្រើប្រាស់វា? វាផ្តល់ផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រព្រឹត្ត?
--- ចម្លើយ​​ ---
ក. គ្រឿងញៀន គឺជា សារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយហើយ ធ្វើឱ្យមានការផ្លាស់ប្តូរមុខងារដំណើរការនៃរាងកាយ។

ខ. មូលហេតុដែលបណ្តាលឱ្យមនុស្សខ្លះប្រើប្រាស់គ្រឿងញៀន គឺ បណ្តាលមកពី៖
• ចង់ដឹង ចង់សាកអ្វីដែលប្លែក និង អ្វីដែលថ្មី ដែលខ្លួនដឹង មិនស្គាល់។
• ត្រូវគេអូសទាញក្នុងសង្គមដែលគេសេពគប់
• គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមាន (ក្នុងគ្រួសារផ្ទាល់ខ្លួន) អផ្សុក គ្មានការងាធ្វើ។
• គិតមានអារម្មណ៍ហ៊ានជាងមុន
• ព្យាយាមបំបាត់ភាពបរាជ័យរបស់ខ្លួនកន្លងមក
• ចង់សប្បាយដើម្បីបញ្ជៀសការធុញទ្រាន់ក្នុងជីវិត
• ទទួលការគាបសង្កត់ពីនរណាម្នាក់
• ប្រឈមមុខនឹងភាពស្មុគស្មាញក្នុងជីវិត
• តែងជួបនឹងជម្លោះ ភាពឯកោ ភាពរារែក និង​ ភាពអន្ទះសា
• យល់ថាជាថ្នាំព្យាបាល បន្ថយការឈឺចុកចាប់។

គ. ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន៖
១. ចំពោះខ្លួនឯង
• ពង្វក់ស្មារតី
• ដាច់សរសៃឈាមខួរក្បាល
• វង្វេងវង្វាន់
• បន្ថយចំណង់ក្នុងការបរិភោគអាហារ និង ដំណេក
• ធ្វើឱ្យខ្លួនប្រាណចុះស្គម
• ប្រកាច់មិនអាចគ្រប់គ្រងខ្លួនឯងបាន
• បំផ្លាញទ្រព្យសម្បតិ្ត
• ខាតពេលវេលាក្នុងការរៀនសូត្រ
• គ្មានការងារធ្វើ
• ធ្លាក់ខ្លួនក្រ
• សង្គមស្អប់ខ្ពើម
• ងាយឆ្លងមេរោគ ពិសេសមេរោគអេដស៍ តាមរយៈការប្រើស៊ីរ៉ាង ឬ ម្ជុលរួមគ្នា
• បាត់តម្លៃផ្លាល់ខ្លួន
• បាត់ភាពម្ចាស់ការ...។
២. ចំពោះគ្រួសារ
• អ្នកប្រើគ្រឿនញៀន ធ្វើឱ្យគ្រួសារបាត់បង់កិត្តិយស
• ពិបាកចិត្ត ដោយសារតែសមាជិកគ្រួសារណាម្នាក់ជាពិសេស កូនបានប្រើប្រាស់គ្រឿងញៀន។
• គ្រឿងញៀននាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ ជួនកាលម្តាយឪពុកវាយតបកូន ឬ ក៏ប្រើអំពើហិង្សាមកលើម្តាយឪពុកវិញក៏មាន។
• គ្រឿងញៀនធ្វើឱ្យខាតបង់ទ្រព្យសម្បតិ្ត បាត់បង់សុភមង្គលគ្រួសារ និងមានអំពើអវិជ្ជមានច្រើនទៀត...។
៣. ចំពោះសង្គម
• គ្រឿងញៀន អាចបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដូចជា ចោរកម្ម ឧក្រិដ្ឋកម្ម ក្រុមក្មេងអន្ធពាល បងធំបងតូច ការជួញដូរមនុស្ស ការបាត់បង់ធនធានមនុស្ស ការបាត់បង់កំណើនសេដ្ឋកិច្ចជាតិ នាំឱ្យសង្គមគ្មានការអភិវឌ្ឃ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it