Logo
សេដ្ឋ កិច្ច
តើវិស័យសំខាន់ៗ ៤ ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងក្នុងតំបន់មានអ្វីខ្លះ?
○ កម្ពុជាមានវិស័យសំខាន់ៗចំនួន ៤ ដែលកំពុងតែរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា​ (កូនខ្លាសេដ្ឋកិច្ច) នៅក្នុងតំបន់អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបួននោះ មានដូចជា៖
• វិស័យទេសចរណ៍
• វិស័យកសិកម្ម
• ឧស្សាហកម្ម
• វិស័យសំណង់ និង អចលនទ្រព្យ
✽ ក្រៅពីវិស័យទាំង ៤ ខាងលើ ក៏នៅមានផងដែរនូវធាតុផ្សំសំខាន់ៗផ្សេងទៀត ដែលធ្វើឲ្យកម្ពុជារឹងមាំក្នុងការឈានទៅរក កំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់។ កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជាមានកំណែទម្រង់រឹតបន្តឹងលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានអាជីវកម្មមានភាពល្អប្រសើរ ជាពិសេស កម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧%។ ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះ ផ្អែកលើកត្តាសំខាន់ៗ ដូចជា ស្ថិរភាពនយោបាយ និង បរិស្ថានអាជីវកម្ម មានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមក ដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត។ ការផ្សព្វផ្សាយព័ត៌មាន ពីឱកាសវិនិយោគមានភាពទូលាយ ចំពោះវិនិយោគិនបរទេស និង សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា។ ជាពិសេសជាងនេះទៅទៀត វិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយ សម្រាប់ការវិនិយោគ ដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗ និង មានការអភិវឌ្ឍធនធានមនុស្ស ដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើន។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករក ការបណ្តាក់ទុននៅប្រទេសកម្ពុជា ជាច្រើន។ យ៉ាងណាក៏ដោយ បើទោះបី មានចំណុចវិជ្ជមានទាំងអស់នេះក្តី ក៏យើងនៅតែសម្តែងក្តីបារម្ភខ្លះៗ ទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់ កត្តានយោបាយ និង កត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោកផងដែរ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it