Logo
សីល ធម៌
តើបុព្វហេតុអ្វីដែលនាំឱ្យកើតមានមង្គល ៣៨ ប្រការនេះ?
○ បុព្វហេតុដែលនាំឱ្យមានមង្គល ៣៨ ប្រការ គឺ មានរឿងដំណាលថា កាលដើមឡើយ មានអាចារ្យមួយក្រុម បានជជែកគ្នាពីរឿងមង្គល ដោយអាចារ្យខ្លះប្រកាន់ថា ឃើញដោយភ្នែក គឺជា មង្គល ខ្លះទៀតប្រកាន់ថាលឺដោយត្រចៀក គឺជា មង្គល ខ្លះទៀតយល់ថា ការដឹងរសជាតិ គឺជា មង្គល។ ការជជែកគ្នាពីរឿងមង្គលនេះ គឺ គ្មានយោបល់ស្របគ្នាឡើយ។ ដោយសារការយល់ឃើញ និង ប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះ ធ្វើឱ្យមហាជនដែលបានស្គាល់ការជជែក និង ដោយការស្រលាញ់់ ចូលចិត្ត ជឿតាម អាចារ្យរៀងៗខ្លួនផង ក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជា បី ក្រុម ទៅតាមមនុស្សដែរ។ អស់រយៈពេល ១២ ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គល តែពួកគេនៅតែរកមិនឃើញ។ ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជ ដើម្បីរកមង្គលបន្ទាប់ព្រះឥន្ទ្របានសាកសួរបុព្វហេតុ និង ដឹងពីហេតុផលចប់សព្វគ្រប់ហើយ ព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថា រឿងនេះកើតឡើងនៅឋានមនុស្ស។ ដូចនេះ អ្នកទាំងឡាយចូរនាំគ្នាទៅក្រាបបង្គំទូលសួរមង្គលនេះ ក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះ ព្រះអង្គនឹងសំដែងដល់អ្នកទាំងអស់ហើយ។ ទេវតាទាំងឡាយ បានចូលទៅទូលសួរព្រះពុទ្ធ ហើយព្រះអង្គក៏ទ្រង់សម្តែងនូវមង្គលដល់ពួកទេវតា។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សីល ធម៌, click on at the bottom under it