Logo
នីតិ សាស្ត្រ
តើមេធាវីមានមុខងារសំខាន់ៗអ្វីខ្លះ?
○ មេធាវីមានមុខងារសំខាន់ៗ ដូចជា៖
• តំណាងកូនក្តី៖ មេធាវីអាចតំណាងកូនក្តី តាមការយល់ព្រមពីកូនក្តី នៅគ្រប់សាលាជម្រះក្តី និង គ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេស ក្នុងរឿងរដ្ឋប្បវេណីពាណិជ្ជកម្ម រដ្ឋបាល​ ការងារ និង សង្គមកិច្ច។

• ការពារកូនក្តី៖ ក្នុងរឿងព្រហ្មទណ្ឌ មេធាវីជួយការពារជនជាប់ចោទ ការពារឲ្យជនរងគ្រោះ ការពារដើមបណ្តឹងរដ្ឋប្បវេណី និង ការពារឲ្យអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ មេធាវីអាចជួយការពារកូនក្តី នៅចំពោះមុខក្រុមប្រឹក្សាវិន័យបានដែរ។

• ប្រឹក្សាយោបល់ និង តាក់តែងលិខិតស្នាម៖ មេធាវីអាចផ្តល់យោបល់ផ្នែកច្បាប់ និង តាក់តែងលិខិតស្នាមគតិយុត្ត ជូនអតិថិជនដោយគិតកម្រៃ ដោយត្រូវធ្វើនៅការិយាល័យរបស់ខ្លួន ឬ មេធាវីអាចទទួលពិគ្រោះយោបល់ច្បាប់ ជូនអតិថិជននៅទីកន្លែងផ្សេងទៀត ដែលមានភាពសមរម្យ និង ធានាបាននូវការសម្ងាត់វិជ្ជាជីវៈ។

• អ្នកអាជ្ញាកណ្តាល ឬ អ្នកផ្សះផ្សារ ឬ អ្នកសម្រុះសម្រួល៖ អាចត្រូវបានចាត់តាំងដោយគូក្តី ឬ ដោយចៅក្រមឲ្យបំពេញមុខងារជាអ្នកផ្សះផ្សារ ឬ ជាអ្នកសម្រុះសម្រួល។ មេធាវីនឹងអាចត្រូវចាត់តាំងជាអ្នកអាជ្ញាកណ្តាល តាមច្បាប់អនុញ្ញាត។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it