Logo
អក្សរសាស្រ្ត ខ្មែរ
ដើម្បីឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និង ថ្លៃថ្នូរ តើអ្នកត្រូវអភិវឌ្ឍន៍​បុគ្គលិកលក្ខណៈ និង តម្លៃដូចម្តេចខ្លះ?
○ ដើម្បី​​ឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និង ថ្លៃថ្លា យើងត្រូវអភិវឌ្ឍន៍​បុគ្គលិលក្ខណៈ ដូចជា៖
ក. អភិវឌ្ឍន៍​រាងកាយ
• ថែរក្សាសុខភាព
• ហាត់ប្រាណ កាយសិក្សា អប់រំសុខភាព
• ជម្រើសចំណីអាហារ បំប៉នចំណីអាហារ
• ថែរក្សាបរិស្ថាន មានអនាម័យ
• មិនធ្វើការហួសកម្លាំង បរិភាគអាហារទៀងទាត់ ទាន់ពេលវេលា
• បញ្ចេញពលកម្ម ធ្វើការងារ ជំនះភាពស្ពឹកស្រពន់ ខ្ជិលច្រអូស និង បញ្ចេញជាតិពុលពីក្នុងខ្លួន។

ខ. អភិវឌ្ឍន៍​ស្មារតី
• មានភាពម្ចាស់ការ ចេះស្គាល់ខ្លួនឯងដោយខ្លួនឯង
• ឆន្ទៈមោះមុត មិនទន់ជ្រាយ
• ពង្រឹងស្មារតីក្លាហាន
• ឈ្លាសវៃ ចេះសម្របតាមកាលៈទេសៈ
• មានមនសិការក្នុងការងារ និង មានទំនួលខុសត្រូវ
• មានសីលធម៌រស់នៅល្អ ប្រព្រឹត្តិតែអំពើសុចរិត ប្រកាន់ប្រពៃណីទំនៀមទម្លាប់
• គោរពច្បាប់សង្គម និង ឧត្តមគតិសង្គម

គ. អភិវឌ្ឍន៍​ចំណោះដឹង
• បង្កើនសមត្ថភាព ពង្រីកពុទ្ធិ (ទស្សនាវដ្តី ការសែត ទូរទស្សន៍...)
• ខិតខំរៀនសូត្រ
• សិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកគំនិតទូលំទូលាយ
• ដកស្រង់បទពិសោធន៍ល្អៗ
• ហ្វឹកហ្វាត់អនុវត្តន៍ជារៀងរាលថ្ងៃ (ទ្រឹស្តីផ្សាភា្ជប់នឹងការអនុវត្ត) បណ្តុះបណ្តាលវិជ្ជាជីវៈ ឬ​ បំណិនអាជីព ឬស្រជ្ជ្រាវជាប្រចាំ។
• សិក្សាវិជ្ជាវិទ្យាសាស្ត្របច្ចេកទេស...។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it