Logo
ដំបូន្មាន​ អប់រំ​
មានសំណូមពរដែលតម្រូវឱ្យមានរៀបចំ ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះឲ្យបានទូលំទូលាយ
ជាច្រើនកន្លែង និង ទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាព ដើម្បីបង្កើតជាឧស្សាហកម្មធុនតូច និង មធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ តើក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងសំណូមពរខាងលើ?
○ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលតម្រូវឱ្យមានរៀបចំ ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះឲ្យបានទូលំទូលាយ ជាច្រើនកន្លែង និង ទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាព ដើម្បីបង្កើតជាឧស្សាហកម្មធុនតូច និង មធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ៖
• មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ស្ថិតក្រោមឱវាទផ្ទាល់ មានចំនួន ៣៩ ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេសចំនួន ១១ (៥ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែវ កំពត សៀមរាប បាត់ដំបង និង ស្វាយរៀង) ស្ថិតនៅតាមបណ្តារាជធានី ខេត្តទាំង ២៥។
• បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ តាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ ប្រជាពលរដ្ឋផង និង រួមទាំងបញ្ជូនសិក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និង តាមរោងជាងនានា។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it