Logo
​សាធារណៈ មតិ​
ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត។ តើច្បាប់កំណត់អំពីសិទ្ធិនេះដូចម្តេច?
○ ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត ដូចជា មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញបានចែងថា ​ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ។ សិទ្ធិនេះត្រូវបានកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និង សណ្តាប់ធ្នាប់សង្គម។
✽ មាត្រា ៣៤ ថ្មីនៃរដ្ឋធម្មនុញ្ញ បានចែងថា៖
• ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និង អាចឈរឈ្មោះឱ្យគេបោះឆ្នោត។
• ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំមានសិទ្ធិបោះឆ្នោត។
• ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោត។
• ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ​សាធារណៈ មតិ​, click on at the bottom under it