Logo
គ្រូ មន្ត្រី​ រាជការ​
ក្នុងនាមជាបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះដូចម្ដេច?
○ ក្នុងនាមជាបុគ្គលិកសិក្សាមួយរូប ត្រូវមានវិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះ ដូចតទៅ៖
• បណ្ដុះស្មារតីស្រលាញ់សិល្បៈ វប្បធម៌ជាតិ ឲ្យចូលជ្រៅក្នុងស្រទាប់យុវជន។
• ផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិឲ្យបានច្រើន ជាងការផ្សព្វផ្សាយវប្បធម៌បរទេស នៅគ្រឹះស្ថានសិក្សានានា និងទៅទីសាធារណៈ។
• ទប់ស្កាត់រាល់វប្បធម៌បរទេសណា ដែលមិនផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ។
• បង្កើតស្នាដៃនូវអ្វីដែលជារបស់ខ្លួនឲ្យបានច្រើន ហើយមានលក្ខណៈសុក្រិត ល្អប្រណិតដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ។
• ស្រាវជ្រាវស្វែងយល់ ស្វ័យកែលម្អវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត។
• រួបរួមគ្នាលើកតម្កើងសិល្បៈវប្បធម៌ជាតិ ឲ្យបានព្រមៗគ្នា។
• អប់រំ និង ចាត់វិធានការទៅលើទ្រឹស្ដីនៃព្រំប្រទល់នៃសិទ្ធិសេរីភាពយុវជន ពលរដ្ឋ ឲ្យយល់ពីសិទ្ធិ និង ការទទួលខុស​ត្រូវ ដើម្បីបំបាត់ភាពអាណាធិបតេយ្យ ឲ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទិ្ធ។
• អប់រំសីលធម៌ទាំងប្រាំ (សីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ​ និង​ អន្តរជាតិ)។
• អប់រំសីលធម៌ដើម្បីសេចក្ដីថ្ងៃថ្នូរ ក្នុងការរស់នៅរបស់មនុស្ស។
• ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាអសីលធម្ម និង កត្តាប៉ះពាល់ដល់ទំនៀម​ទម្លាប់ប្រពៃណីជាតិ។
• អប់រំឲ្យគេយល់ច្បាស់នូវអ្វីដែលជាលក្ចណៈជាតិ អត្តសញ្ញាណជាតិ ដើម្បីទប់ស្កាត់ការបំផ្លាយវប្បធម៌ជាតិខ្មែរ។
• វាយបក និង ទប់ស្កាត់ឲ្យទាន់ពេលវេលា លើអ្នកបង្ករឲ្យមានការប្រព្រឹត្តល្បែងពាលាអាវាសែផ្ដេសផ្តាស ការទិញទឹកចិត្តសិល្បករ ទិញស្នាដៃនិពន្ធបុរាណនានា។
• វាយបក និង ទប់ស្កាត់ឲ្យទាន់ពេលវេលាលើអ្នកណាមួយដែលមានបំណងមិនល្អ ចង់បំបាត់សិល្បៈវប្បធម៌ជាតិខ្មែរ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it