Logo
សីល ធម៌
មង្គល ៣៨ ប្រការមានអ្វីខ្លះ?
○ មង្គល ៣៨ ប្រការ មាន៖
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិត
៣. កិរិយាបូជាដល់បុគ្កលដែលគួរឱ្យបូជា
៤. កិរិយានូវក្នុងប្រទេសមួយដ៏សមគួរ
៥. ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦. កិរិយាតំកល់ខ្លួនដោយប្រពៃ
៧. ភាវៈនៃការបានស្តាប់ បានរៀនចំណេះជាច្រើន
៨. សេចក្តីឈ្លាសក្នុងសិល្ប៍សាស្ត្រវិជ្ជាការទាំងពួង
៩. វិន័យដែលបុគ្គលសិក្សាដោយប្រពៃ
១០. វាចាដែលបុគ្គលពោលត្រឹមត្រូវ
១១. និង ១២. ការបម្រើមាតា និង បិតា
១៣. សេចក្តីសង្គ្រោះចំពោះបុត្រ និង ភរិយា
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់
១៥. កិរិយាបរិច្ចាគទាន
១៦. កិរិយាប្រព្រឹត្តនូវធម៌
១៧. សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ
១៨. ការងារទាំងឡាយដែលមិនមានទោស
១៩. កិរិយាមិនត្រេកអរក្នុងបាប និង កិរិយាវៀចាកបាប
២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
២១.​ សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយជានង្គលដ៏ឧត្តមមួយ
២២. សេចក្តីគោរពចំពោះបុគ្គលដែលគួរឱ្យគោរព
២៣. កិរិយាប្រព្រឹត្តបន្ទោបខ្លួន
២៤. សេចក្តីត្រេកអរចំពោះរបស់ដែលខ្លួនបាន
២៥. ភាពជាបុគ្គលជាអ្នកដឹងនូវឧបការៈដែលអ្នកដទៃបានធ្វើហើយដល់ខ្លួន
២៦. កិរិយាស្តាប់នូវធម៌តាមកាល
២៧. សេចក្តីអត់ធន់
២៨. ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ
២៩. កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយដែលមានឥន្រ្ទីយ៍ស្ងប់រំងាប់ហើយ
៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល
៣១. សេចក្តីព្យាយាមដុតនូវបាបធម៌
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
៣៣. កិរិយាឃើញនូវអរិយសច្ចទាំងឡាយ
៣៤. កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន
៣៥. ចិត្តរបស់បុគ្គលឯណាមិនញាប់ញ័រដោយលោកធម៌ទាំងឡាយ
៣៦. គឺមិនមានសេចក្តីសោក
៣៧. ចិត្តដែលប្រាសចាកធូលី
៣៨. ជាចិត្តក្សេមក្សាន្ត
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សីល ធម៌, click on at the bottom under it