Logo
អក្សរសាស្រ្ត ខ្មែរ
ចូររៀបរាប់ពន្យល់ពីតម្រូវការសុវត្ថិភាព។
○ តម្រូវការសុវត្ថិភាពរួមមាន៖
• ជាតម្រូវការដែលធានាដល់ការរស់នៅ ប្រកបដោយសេចក្តីសុខ គ្មានការភ័យខ្លាច គ្មានការបារម្ភ។
• ជាមត្រូវការដែលធានាដល់ការរស់នៅ ប្រកបដោយសុវត្ថិភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត។

ក. សុវតិ្ថភាពផ្លូវកាយ
• សុវត្ថិភាពចំណីអាហារ៖ ចំណីអាហារដែលមានគុណភាព គ្មានទំនិញក្លែងក្លាយ គ្មានជាតិគីមី គ្មានអាហារខូចគុណភាព...។
• សុវត្ថិភាពស្នាក់នៅ៖ មានសិន្តិសុខ ជម្រកត្រឹមត្រូវ បរិស្ថានស្អាត មានអនាម័យ ទឹកភ្លើងគ្រប់គ្រាន់ ខ្យល់អាកាសបរិសុទ្ធ...។
• សុវត្ថិភាពធ្វើដំណើរ៖ គ្មានគ្រោះថ្នាក់ចរាចណ៍ គ្មានចោរកម្មឆក់ ប្លន់ ការចៀសវាងគ្រោះថ្នាក់ផ្សេងៗ ឬ ធ្វើឱ្យឈឺចាប់ដល់រាងកាយ (វាយដំ កាប់សម្លាប់)...។
• សុវត្ថភាពផ្នែកសុខភាព៖ មានសេវាកម្មផ្នែកសុខាភិបាល (ចាក់ថ្នាំបង្ការ និង ព្យាបាលជម្ងឺផ្សេងៗ) គ្មានថ្នាំពេទ្យក្លែងក្លាយ មានថ្នាំបាញ់សម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ដង្កូវទឹក...។

ខ. សុវត្ថិភាពផ្លូវចិត្ត ឬ ផ្លូវអារម្មណ៍
• សុវត្ថិភាពក្នុងគ្រួសារ៖ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានការវិនាស...។
• សុវត្ថិភាពក្នុងសហគមន៍៖ គ្មានជម្លោះ គ្មានអំពើហិង្សា គ្មានការប្រមាថមើលងាយ គ្មានបទល្មើស គ្មានការរំលោភសិទ្ធិផ្សេងៗ...។
• សុវត្ថិភាពសង្គម៖ យុត្តិធម៌ ការពារសិទ្ធិមនុស្ស មានអង្គការសង្គម (នគរបាល ក្រុមពន្លត់អគ្គីភ័យ អង្គភាព សង្គ្រោះបន្ទាន់...)។

✽ សរុបមកតម្រូវការសុវត្ថិភាព សំដៅលើការធានាដល់មនុស្សឱ្យរស់នៅប្រកបដោយនិរទុក្ខ និរភ័យ គ្មានការបារម្ភ រស់នៅប្រកបដោយសុខុមាលភាព។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it