Logo
ដំបូន្មាន​ អប់រំ​
សូមរកដំណោះស្រាយបញ្ហាប្រឈម ចំពោះទីផ្សារការងាររបស់យុវជន នាពេលបច្ចុប្បន្ន និង ក្នុងសមាហរណកម្មអាស៊ាន?
○ ការធ្វើសមាហរណកម្មអាស៊ាន នាំមកនូវទាំងបញ្ហាប្រឈម និង ឱកាសសម្រាប់យុវជន៖
ក. ចំណុចប្រឈមសម្រាប់យុវជន៖
• ការងារនៃមុខរបរវិជ្ជាជីវៈឯកទេសទាំង ៨ រួមមាន៖
- សេវាកម្មគណនេយ្យ (Accountancy Service)
- គ្រូពេទ្យ (Medical Practitioner)
- ទន្តពេទ្យ (Dentist Practitioner)
- សេវាកម្មវិស្វកម្ម (Engineering Service)
- សេវាកម្មគិលានុបដ្ឋាយិកា (Nursing Service)
- សេវាកម្មស្ថាបត្យកម្ម (Architectural Service)
- ការវាស់ស្ទង់ដី (Land Surveying Qualification)
- មគ្គទេសក៍ទេសចរណ៍ (Tourism Professional)
• មានការប្រកួតប្រជែងក្រោយឆ្នាំ ២០១៥ ដោយសារការងារ នៃមុខវិជ្ជាជីវៈឯកទេសទាំង ៨ នេះ គឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល នៅពេលធ្វើសមាហរណកម្មអាស៊ាន។
• បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចារនៅឡើយ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់ពលករទេសន្តរប្រវេសន៍។ ប្រសិនជាមានលិខិតូបករណ៍នេះ ពលករកម្ពុជានឹងទទួលបានការពារសិទ្ធិ កាន់តែប្រសើរឡើង។

ខ. ឱកាសសម្រាប់យុវជន
• យុវជនដែលបានសិក្សាជំនាញឯកទេសវិជ្ជាជីវៈទាំង ៨ នឹងមានឱកាសការងារកាន់តែប្រសើរ និង ទូលំទូលាយនៅក្នុងតំបន់អាស៊ានទាំងមូល ហើយភាគច្រើនជំនាញទាំងនេះ ជាជំនាញដែលកំពុងខ្វះនៅក្នុងប្រទេសសមាជិកអាស៊ាន។
• យុវជនគ្មានជំនាញ និង ជំនាញទាប ក៏មានឱកាសការងារប្រសើរជាងមុននៅទូទាំងតំបន់អាស៊ាន។
• ទៅអនាគត គម្លាតប្រាក់ឈ្នួលរវាងកម្ពុជា និង ប្រទេសក្នុងតំបន់អាស៊ាន នឹងត្រូវបានកាត់បន្ថយជាបណ្តើរៗដែលនាំផ្តល់ប្រយោជន៍ដល់យុវជន ក៏ដូចជាពលករ ដែលធ្វើការនៅក្នុងប្រទេស និង ដាក់សម្ពាធលើនិយោជកក្នុងប្រទេស ឱ្យផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ពលករ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it