Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថារបាយការណ៍លទ្ធផល? ហើយមានធាតុសំខាន់ៗអ្វីខ្លះ?
○ របាយការណ៍លទ្ធផល (Income Statement) គឺ ជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃ អាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្ដុំនូវចំណូល (Revenue) និង បន្ទុកចំណាយ (Expense) នៅក្នុងគ្រាណាមួយដែលបានកំណត់។ វាអាចជា ១ សប្ដាហ៍ · ១ ខែ · ៣ ខែ · ៦ ខែ ឬ ១ ឆ្នាំ ទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ។

° គោលបំណងនៃរបាយការណ៍លទ្ធផល គឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គភាព នៅក្នុងរយៈពេលកន្លងមកនេះថា តើវាមានការរីកចំរើន ឬ ថយចុះ? ហើយផលចំណូល និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តន៍កន្លងមកនេះ មានការកើនឡើង ឬ ថយចុះដល់កំរិតណា? អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ រួមមាន អ្នកគ្រប់គ្រង ម្ចាស់ភាគហ៊ុន ម្ចាស់បំណុល និង ផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងៗទៀត ជាពិសេសភ្នាក់ងារពន្ធដារ ជាដើម។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗ ដូចខាងក្រោម​៖
• ផលចំណូល (Revenue)៖ គឺជា ការហូរចូលនៃទ្រព្យសម្បត្តិ (ដូចជា សាច់ប្រាក់) ដែលបានមកពីការលក់ផលិតផល ឬ ការផ្ដល់សេវាកម្មទៅអោយអតិថិជន​។
• បន្ទុកចំណាយ (Expense)៖ គឺជា ការចាយវាយដែលបានលះបង់ ឬ ក៏ប្រើប្រាស់នៅក្នុងការបំរើអតិថិជនជាដើម។ ប្រសិនបើចំណូលនូវក្នុងការិយបរិច្ឆេទមួយ ធំជាងចំណាយនូវក្នុងការិយបរិច្ឆេទដដែល ​នោះប្រាក់ចំណេញសុទ្ធ (Net Income) នឹងកើតមានឡើង។ ផ្ទុយមកវិញ បើបន្ទុកចំណាយធំជាងបន្ទុកចំណូល នោះក្រុមហ៊ុនយើងនឹងទទួលរងនូវការខាតបង់ (Net Loss) ហើយវា គឺជា ប្រតិបត្តិការដែលគ្មានលទ្ធភាពរកប្រាក់ចំណេញ។
• ផលចំណេញ (Gain)៖ គឺជា ការកើនឡើងនៅទ្រព្យសកម្មដែលទទួលបាន មកពីការធ្វើសកម្មផ្សេងៗរបស់​​សហគ្រាស។ វាលើកលែងតែ ការកើនឡើងពីការ​បណ្ដាក់​ទុនបន្ថែមពីម្ចាស់អាជីវកម្ម​ផ្ទាល់។
• ការខាតបង់ (Losses)៖ គឺជា លទ្ធផលមួយដែលធ្វើអោយមានការថយចុះនូវទ្រព្យសកម្ម ដែលវាកើតឡើងដោយសារតែការធ្វើសកម្មភាពផ្សេងៗរបស់សហគ្រាស លើកលែងតែ ការថយចុះនោះ គឺ កើតឡើងដោយសារតែ ការបែងចែងភាគលាភរបស់ម្ចាស់អាជីវកម្មផ្ទាល់។
* ជាទូទៅ ផលចំណេញ និង ការខាតបង់ គឺ វាស្រដៀងទៅនឹងផលចំណូល និង បន្ទុកចំណាយដែរ​ ប៉ុន្ដែវាខុសគ្នាត្រង់ថា ផលចំណេញ និង ការខាតបង់កើតឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯ​ផលចំណូលនិង បន្ទុកចំណាយវិញ គឺ កើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស។
* ទំនាក់ទំនងរវាងផលចំណេញ ឬ ការខាតបង់មានដូចខាងក្រោម៖
- ចំណេញពិត (ខាតពិត) = ផលចំណូល - បន្ទុកចំណាយ
- Net Income (Net Loss) = Revenue - Expense
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it