Logo
អក្សរសាស្រ្ត ខ្មែរ
ប្រទេសជាតិមួយអភិវឌ្ឍទៅអាស្រ័យដោយធនធានមនុស្ស? ចូរបកស្រាយបំភ្លឺអោយបានក្បោះក្បាយ។​
○ ប្រទេសជាតិមួយអភិវឌ្ឍទៅបាន អាស្រ័យដោយធនធានមនុស្ស​៖ ធនធានមនុស្ស ជា ប្រភពថាមពលមនុស្សដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។

° បកស្រាយគំនិតប្រធាន ទាមទារនូវគំនិត ៤ យ៉ាង គឺ៖
• ការបណ្ដុះបណ្ដាលនូវបញ្ញាស្មារតី ទាក់ទងនឹងការត្រិះរិះពិចារណា ចេះថ្លឹងថ្លែង វែកញែកបណ្តាលចំណេះវិជ្ជានានា គួបផ្សំសីលធម៌ គុណធម៌ ពោលគឺ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទៅនឹងប្រព័ន្ធខួរក្បាល (ចំណេះដឹងទូលាយ បច្ចេកទេស វិទ្យាសាស្រ្ដទំនើប មានចំណេះធ្វើ និង បទសោធន៍សិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មនសិការជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លានវៃ)​។​

• ការបណ្ដុះបណ្ដាលនូវផ្លូវចិត្ត គំនិត ឆន្ទៈមោះមុតប្រយុទ្ធយ៉ាងអង់អាច ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ទប់ទល់នឹងសកម្មភាព អសកម្មភាព ស្ដែងចេញជាស្មារតី សាមគ្គីជាតិ អហិង្សា បង្កើតនូវការស្រលាញ់ ថែរក្សាការពារនូវអត្តសញ្ញាណជាតិ ដែលជាព្រលឹងរបស់មាតុភូមិ។

• ស្នាដៃ ដែលជាទេពកោសល្យរបស់បុគ្គលគ្រប់រូប គឺជា​ កោសិការបស់សង្គម បុគ្គលម្នាក់ៗត្រួវតែធ្វើអ្វីដែលជាគុណប្រយោជន៍ដល់សង្គម និង ខ្លួនឯងរស់មិនទម្ងន់ផែនដី។​ មិនប្រកាន់វណ្ណៈ ឋានៈ ពណ៌សម្បុរ និន្នាការនយោបាយ​ ជំនឿសាសនា ស្ថាបនិកដ៏សកម្ម ក្នុងការកសាងនូវប្រវត្តិសាស្រ្ដសង្គមជាតិ។

• អប់រំ និង បណ្ដុះបណ្ដាលលើកាយសម្បទារ សុខភាពអនាម័យ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ ហូបស្អាត ផឹកស្អាត រស់នៅស្អាត នាំឲ្យទទួលបាននូវសុខភាពមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈា្លសវៃ នាំឲ្យមានការអភិវឌ្ឍប្រទេសជាតិបានជឿនលឿន។

☆ សេចក្ដីសន្និដ្ឋាន រួមសេចក្ដីចំណុចសំខាន់ៗដូចបានពោលខាងលើ​ គឺជា ប្រភពដើមជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស ឈានឆ្ពោះដល់ការអភិវឌ្ឍប្រទេសជាតិ ដែលពុំអាចខ្វះចំណុចណាមួយបានឡើយ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it