Logo
គ្រូ មន្ត្រី​ រាជការ​
ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន? ព្រោះអ្វី?
○ មូលហេតុដែលខ្ញុំចង់ធ្វើជាគ្រូបង្រៀន៖
• ចង់អោយយុវជនជាអ្នកបន្តវេនពីមនុស្សជាទីសង្ឃឹម និង ជាសសរទ្រូងប្រទេសជាតិ។​
• អប់រំអោយមានចំណេះដឹងទូលំទូលាយ​។​
• អប់រំអោយមានសីលធម៌ និង គុណធម៌ល្អ។​
• អប់រំអោយមានលក្ខណៈវិទ្យាសាស្រ្ត និង លទ្ធិប្រជាធិបតេយ្យ​។​
• អប់រំឲ្យមានសុខភាពមំាមួន។​
• អប់រំឲ្យមានមនសិការជាតិខ្ពស់។​
• អប់រំឲ្យមានសាមគ្គីភាពល្អ។​
• អប់់រំឲ្យមានល្បិច​ និង វិធីសាស្រ្តសម្រាប់ផ្ដល់ចំណេះដឹង​ និង អប់រំដល់មនុស្សជំនាន់ក្រោយ ក្លាយជាពលរដ្ឋល្អពិតប្រាកដ។​
• អប់រំឲ្យយល់ដឹងពីបរិស្ថានល្អ។​
• ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗ និង ផ្តល់បទពិសោធន៍ល្អទៅដល់អ្នកបន្តវេន។​
• ចេះស្វ័យអភិវឌ្ឍខ្លួនឥតឈប់ឈរ។​
☆ ម៉្យាងទៀតគ្រូបង្រៀនជា៖
• ជាអ្នកដឹកនាំខាងសតិបញ្ញាមនុស្ស។​
• ជាអ្នកកសាងសង្គមជាតិ គ្រូល្អនាំឲ្យយុវជនល្អ នាំឲ្យប្រជាជនមានការរីកចម្រើន ថ្លៃថ្លូរ និង រុងរឿង។​
• ជាអ្ន​កកសាងធនធានមនុស្ស សម្រាប់អភិវឌ្ឍប្រទេស។​
• ជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសនិ្តសុខ សេចក្ដីថ្លៃថ្នរ និង សុភមង្គល។​
• ជាវិស្វករខាងសតិបញ្ញារបស់ជាតិ។​
• ជាអ្នកកសាងគុណធម៌ និង គុណភាពរបស់មនុស្សក្នុងសង្គម។​
• ជាគ្រូពេទ្យបំបាត់រោគល្ងង់ខ្លៅលើផែដី។​
• ជាអ្នកសង់គ្រឹះរបស់មនុស្សជាតិ។​
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it