Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាសមាសធាតុនៃរបាយការណ៍? មានអ្វីខ្លះ?
○ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ គឺ បានផ្ដល់នូវពត៌មានដែលមានសារៈសំខាន់ និង មានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ ទៅលើ របាយការណ៍របស់អង្គភាពមួយ។ ហើយរបាយការណ៍ហិរញ្ញវត្ថុ ក៏ជា របាយការណ៍មួយដែលមានសារៈប្រយោជន៍ខ្លាំងបំផុតនូវក្នុងដំណើរការនៃគណនេយ្យ ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុ គឺជា មធ្យោបាយមួយនៅក្នុងទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា​​។ ក្នុងមូលដ្ឋានគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញ ត្រូវមានរបាយការណ៍ ៤ យ៉ាង គឺ៖
• របាយការណ៍លទ្ធផល (Income Statement)។
• តារាងតុល្យការ (Balance Sheets)។
• របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Retained Earning)។
• របាយការណ៍ចលនាសាច់ប្រាក់ (Statement of Cash Flows)។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it