Logo
ទស្សនៈ វិជ្ជា
តើពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិអ្វីខ្លះ? ចូររៀបរាប់។
○ ពលរដ្ឋខ្មែរម្នាក់ៗ មានសិទ្ធិ ដូចជា៖
• សិទ្ធិនយោបាយ៖ ប្រជាពលរដ្ឋម្នាក់ៗ មានសេរីភាពក្នុងការនិយាយស្តី ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងការប្រជុំ ក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះឱ្យគេបោះឆ្នោត មានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ។
• សិទ្ធិសេដ្ឋកិច្ច៖ ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិផ្ទាល់ខ្លួន មានសិទ្ធិលក់ ដូចជា ទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន មានសិទ្ធិជ្រើសរើសការងារសមស្រប តាមសមត្ថភាពរបស់ខ្លួន។
• សិទ្ធិវប្បធម៌៖ ប្រជាពលរដ្ឋម្នាក់ៗ ទទួលការអបរំ ទទួលព័ត៌មាន សិទ្ធិនិយាយស្តី ការប្រើប្រាស់ភាសា និង គោរពប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន។
* ប៉ុន្តែ ការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ មិនត្រូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សន្តិសុខ និង ប៉ះពាល់ដល់សង្គមជាតិឡើយ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទស្សនៈ វិជ្ជា, click on at the bottom under it