Logo
សេដ្ឋ កិច្ច
តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង ធុនមធ្យមអ្វីខ្លះ?
○ រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង ធុនមធ្យម ដូចជា៖
• លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និង មធ្យម ជាពិសេស តាមរយៈការផ្តល់ឥណទានរយៈពេលមធ្យម និង រយៈពេលវែង។
• ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ។
• កាត់បន្ថយបែបបទនៃការចុះបញ្ជី និង ការរៀបចំដំណើរការក្រុមហ៊ុន។
• សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និង លិខិតអនុញ្ញាតផ្សេងៗ។
• ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ។
• ជំរុញស័ម្ពន្ធភាពរវាងសហគ្រាសខ្នាតតូច និង ខ្នាតមធ្យម ជាមួយឧស្សាហកម្មធុនធំ។
• ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និង មធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និង ការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម។
• បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឲ្យមានគុណភាពផលិតផលក្នុងប្រទេស អាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និង អន្តរជាតិ។
• បង្កើតមន្ទីរពិសោធន៍ផ្នែករូបវិទ្យា គីមី មីក្រូជីវ មេកានិច និង ការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និង លក្ខណៈវិនិច្ឆ័យរបស់ផលិតផល។
• ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរក និង ប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មី។
• ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញទាំងក្នុង និង ក្រៅប្រទេស។
• បង្កើតចលនាភូមិមួយ ផលិតផលមួយ។
• ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្មឧស្សាហកម្ម ច្បាប់សុវត្តិភាពឧស្សាហកម្ម ច្បាប់រង្វាស់រង្វាល់។ល។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it