Logo
គ្រូ មន្ត្រី​ រាជការ​
តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន?
○ មូលហេតុដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន បណ្តាលមកពី៖
ក. ​កត្តាបុគ្គលផ្ទាល់
• អវិជ្ជា ល្ងង់​ឆាប់ជឿគេ ចាញ់បោកគេ។
• រៀនខ្សោយ រៀនមិនចូល​ ចេញក្រៅសាលា ទៅជួបនឹងពួកខិលខូច។
• ភាពចង់ដឹង ចង់សាក បណ្ដាលអោយញខ្ខ្លាំង ឈប់មិនបាន អត្តចរិករឹងមានៈ។
• ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់ គិតថាអាចបំភេ្លច​បញ្ហាផ្សេងៗបាន។
• សេព្វគប់មិត្តភកិ្តមិនល្អ។
• ទទួលការគៀបសង្គត់ គម្រាមកំហែងពីក្មេងទំនើង។
• ត្រូវគេចាប់បង្ខំអោយប្រព្រឹត្ត ដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នុងការរកប្រាក់។

ខ. កត្តាគ្រួសារ​
• ខ្វះភាពកក់ក្ដៅពីមាតាបិតា អាណាព្យាបាល។
• មានអំពើហឹង្សាក្នុងគ្រួសារ។
• ជីវៈភាពគ្រួសារក្រីក្រ ត្រូវបង្ខំចិត្តរកស៊ីជួញដូរគ្រឿងញៀន។

គ. កត្តាសង្គម
• លំហូរចូលនៃវប្បធម៌បរទេស។
• មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន។ល។
• មានការឆកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
• កត្តាសំខាន់ៗ គឺ មាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនអោយបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូន កុំបណ្តោយចាយវាយប្រាក់កាសខ្ជះខ្ជាយ ឬ បណ្ដាលអោយកូនសេពគប់មិត្តភក្តិមិន​ល្អ ជ្រុលហួសដែលធ្វើអោយពិបាកកែ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it