Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុមានអ្វីខ្លះ? ចូរបកស្រាយចំណុចមួយៗ។
○ ទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖
+ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ (Definition of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺជា របាយការណ៍ផលសម្រេចមួយនៃដំណើការគណនេយ្យ ដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ។ របាយការណ៍ហិរញ្ញវត្ថុ គឺ រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ពត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ ដែលក្រុមហ៊ុនសំរេចបាននូវក្នុងពេលវេលាជាក់ លាក់ណាមួយ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃចំណេញ-ខាត និង​ ស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែង និង អ្នកខាងក្រៅដែលមានចំណាប់ អារម្មណ៍។ គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញពីគោលបំណង និង ដំណើការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាព ហើយវា គឺជា ឧបករណ៍មួយសំរាប់វាស់វែង និង វាយតំលៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សំរាប់ធ្វើការព្យាករណ៍ និង ការធ្វើផែនការយុទ្ធសាស្រ្តរបស់អង្គភាពសំរាប់ពេលអនាគត។

+ គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ ​(The Purpose of Financial Statement)
គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺ ផ្ដល់ពត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ ការប្រើប្រាស់ពត៌មាន និង ការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពនូវក្នុងការរិយបរិច្ឆេទមួយផងដែរ ពោលគឺផ្ដល់ពត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃ​ចលនាសាច់ប្រាក់ និង ទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង។​ ដើម្បីសំរេចបាននូវគោលបំណងទាំងនេះ របាយការណ៍ហិរញ្ញវត្ថុ គឺ ត្រូវផ្ដល់នូវពត៌មានអំពីអង្គភាព ដូចជា៖
• ទ្រព្យសកម្ម
• បំណុល
• មូលធន
• ចំណូល​ និង ចំណាយ ដែលរួមទាំងចំណេញ និង ខាត។
• ការប្រែប្រួលផ្សេងៗទៀត ក្នុងផ្នែកមូលធន។
• លំហូរសាច់ប្រាក់របស់អង្គភាព។

+ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ (Important Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺ មានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកវិនិយោគ ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀត ពីព្រោះរបាយការណ៍ទាំងនោះវាផ្ដល់ ពត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន? ហើយត្រូវទទួលសាច់ប្រាក់ទាំងនោះទទួលបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា?
នូវក្នុងការវិភាគហិរញ្ញវត្ថុ វាអាចជួយយើងក្នុងការ៖
• វាយតំលៃលើហានិភ័យដែលកើតឡើង។
• វាយតំលៃនៅប្រសិទ្ធភាព ក្នុងការអនុវត្តន៍ការងាររបស់អ្នកគ្រប់គ្រង។
• វាយតំលៃនូវលទ្ធភាពប្រាក់ចំណេញ លទ្ធភាពបំណុល និង ​អាចធ្វើការព្យាករណ៍អំពីស្ថានភាពរបស់អង្គភាពសំរាប់ពេលអនាគត។

+ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ (Users Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺ មានសារៈសំខាន់ជាច្រើនក្នុងការផ្ដល់នូវពត៌មាន សំរាប់អ្នកប្រើប្រាស់ និង គ្រប់គ្រងក្នុងការធ្វើការសំរេចចិត្ត។ ហើយគ្រប់អាជីវកម្មទាំងអស់តែងតែរក្សាទុកនៅការកត់ត្រាគណនេយ្យ ឬ ឯកសារផ្សេងៗ ដើម្បីធ្វើជាជំនួយដល់ការធ្វើសេចក្ដីសំរេចចិត្តរបស់ពួកគេ។ ​អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ រួមមាន​៖ 
• អ្នកគ្រប់គ្រងទូទៅ (General Managers)
អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់គ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយធ្វើការវាយតំលៃលទ្ធផលហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកគោលដៅអនាគត និង ការសំរេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម។
• ភាគទុននិក (Shareholders)
ភាគទុននិកប្រើប្រាស់របាយការហិរញ្ញវត្ថុ ដើម្បីវាយតំលៃហានិភ័យ​ និង ការទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និង ធ្វើការសំរេចចិត្តវិនិយោគ ដោយផ្អែកលើការវិភាគ។
• វិនិយោគិន (Prospective Investors)
អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺ ដើម្បីវាយតំលៃអំពីលទ្ធភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន។ ហើយវិនិយោគិនក៏អាចទស្សន៍ទាយអំពីភាគលាភអនាគត ដោយផ្អែកលើប្រាក់ចំណេញ ដែលបានបង្ហាញនូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត របាយការណ៍ហិរញ្ញវត្ថុបានផ្សាភ្ជាប់ជាមួយនឹងកំរិតហានិភ័យនៃការវិនិយោគ ដែលអាចទទួលបានមកពីរបាយការណ៍ហិរញ្ញវត្ថុនេះ។ (ហេតុដូច្នេះ មានន័យថា ប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថា ហានិភ័យខ្ពស់ តែប្រសិនបើប្រាក់ចំណេញកើនឡើង នោះហានិភ័យទាប)។ ដូច្នេះ របាយការណ៍ហិរញ្ញវត្ថុបានផ្ដល់នៅមូលដ្ឋានមួយ សំរាប់ការសំរេចិត្តការវិនិយោគរបស់វិនិយោគិនសក្ដានុពល។
• ស្ថាប័នហិរញ្ញវត្ថុ (Financial Institutions)
ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីធ្វើការវាយតំលៃ ថាតើគួរផ្ដល់ប្រាក់កម្ចី ឬ ឥណទានអោយអាជីវកម្មមួយនោះដែរឬទេ? ពីព្រោះមុននឹងផ្ដល់កម្ចីធនាគារ ត្រូវប្រមើលមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ដើម្បីប្រឈមមុខនឹងការសងត្រឡប់មកវិញ។​ ការវាយតំលៃនោះរួមមាន ការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចី និង ការព្យាករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី។
• អាជ្ញាធរពន្ធដារ (Taxing Authorities)
អាជ្ញាធរពន្ធដារ គឺ ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណង ដើម្បីកំណត់នូវមូលដ្ឋានគិតពន្ធ។ ពន្ធលើប្រាក់ចំណេញ គឺ ផ្អែកលើតួរលេខជាក់ស្ដែង ដែលកើតឡើង នៅក្នុងពត៌មានគណនេយ្យដែលបានបង្ហាញ។
• អ្នកផ្គត់ផ្គង់ (Suppliers)
អ្នកផ្គត់ផ្គង់ គឺ ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណង ដើម្បីវាយតំលៃពីភាពសាកសមនៃបំណុលរបស់អាជីវកម្ម ហើយកំណត់សំគាល់មើលថា តើគួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចាំបាច់ត្រូវដឹងអោយបានច្បាស់ ប្រសិនបើគេនឹងសងត្រឡប់មកវិញ​។  
• អតិថិជន (Customers)
អតិថិជន គឺ ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតំលៃថា តើក្រុមហ៊ុនផ្គត់ផ្គង់មានធនធាន ដើម្បីធានាអោយបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញ សម្រាប់នាពេលអនាគត។ នេះគឺជាចំនុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ជាសមាសភាគឯកទេសមួយ។
• និយោជិក (Employees)
និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការវាយតំលៃពីប្រាក់ចំណេញរបស់ក្រុមហ៊ុន និង លទ្ធផលរបស់ខ្លួនលើប្រាក់ខែ និង សុវត្ថិភាពការងារ របស់ពួកគេនាពេលអនាគត​​។
• គូប្រកួតប្រជែង (Competitors)
គូប្រកួតប្រជែង គឺ ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជាមួយក្រុមហ៊ុន ដែលជាគូប្រជែង តាមរយៈការរៀន និង អភិវឌ្ឍន៍យុទ្ធសាស្រ្ដ ដើម្បីកែលម្អរការប្រកួតប្រជែងរបស់ខ្លួន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it