Logo
អក្សរសាស្រ្ត ខ្មែរ
តើសង្គម និង គ្រួសារ មានតួនាទីយ៉ាងដូចម្តេច ដើម្បីកសាងមនុស្សអោយទៅជាមនុស្សពេលលេញ?
○ ដើម្បីកសាងមនុស្សអោយទៅជាមនុស្សពេលលេញ (ពេញលក្ខណៈ) គឺ៖
ក. សង្គមមានតួនាទី៖
• ពង្រឹងច្បាប់ និង ក្រមសីលធម៌សង្គមតាមរយៈការអប់រំ ការធ្វើគំរូឈានមុខរបស់អ្នកដឹកនាំ ដោយប្រព្រឹត្តទង្វើ ជាកុសល (អំពើល្អ)។
• ប្រកាន់យ៉ាងខ្ជាប់ខ្លួន និង ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិគ្នាទៅវិញទៅមក។
• បំបាត់នូវរាល់ទំនាស់ ការប្រេះឆាតាមរយៈការសន្តោសប្រណី ប្រកបដោយភាពអធ្យាស្រ័យ អត់អោន​ឱ្យ​គ្នា បំបាត់ហិង្សា ភាពឃោរឃៅ អំពើពាលាអាវ៉ាសែ គ្រប់រូបភាព ពិសេស តាមរយៈទូរទស្សន៍​...។
• ពង្រឹងបរិយាកាសអព្យាក្រឹក្យ មិនប្រកាន់បក្សពួក មានភាពអយុត្តិធម៌សង្គម បណ្តុះនូវភាពថ្លៃថ្នូរ។
• ផ្តល់នូវការលើកទឹកចិត្ត គ្រប់រូបភាព ដល់បុគ្គល ឬ ក្រុមមានសកម្មភាពល្អ ជាប្រយោជន៍ដល់សង្គម។

ខ. គ្រួសារមានតួនាទី
មានគ្រួសារត្រូវអប់រំខ្លួនផ្ទាល់ និង សមាជិកគ្រួសារ ដោយ៖
• ចេះទទួលខុសត្រូវ ប្រកបដោយសតិសម្បជញ្ញៈ។
• មានក្រមសីលធម៌ គុណធម៌ ល្អប្រពៃ។
• មានទំនាក់ទំនងល្អក្នុងផ្ទៃគ្រួសារ បា្រសចាកអំពើហិង្សាក្នុងគ្រួសារ និង មជ្ឃដ្ធានជុំវិញ។ ប្រកាន់នូវធម៌ខន្តី និង សម្របសម្រួល​នូវការគោរពសិទ្ធិរវាងមនុស្សផងគ្នា។
• ផ្តល់នូវគំនិតល្អៗដល់កូនចៅ និង នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it