Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
ប្រទេសកម្ពុជាមានអត្រាយុវជនវ័យក្មេង (ចន្លោះអាយុពី ១៥-២៤ ឆ្នាំប្រមាណ ២២.៥%) ដែលជាកម្លាំងពលកម្មសកម្ម។ តើអ្នកយល់ថា កត្តានេះមានគុណសម្បត្តិ និង គុណវិបត្តិយ៉ាងណាចំពោះស្ថានភាពទីផ្សារការងារកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត?
☆ គុណសម្បតិ្ត៖
• ផ្គត់ផ្គង់នូវកម្លាំងពលកម្មគ្រប់គ្រាន់ សម្រាប់ទីផ្សារការងារនៅក្នុងវិស័យផ្សេងៗ។
• មានភាពប្រកួតប្រជែង និង ទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសឧស្សាហកម្មដែលត្រូវការកម្លាំងពលកម្មច្រើន។
• ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឃសង្គម-សេដ្ឋកិច្ច។
• អាចបំពេញការងារ និង ស្ថិតនៅក្នុងការងាររយៈពេលយូរមុនដល់វ័យចូលនិវត្តន៍។
• រក្សាលំនឹង និង ស្ថានភាពីទីផ្សារការងារ ពិសសរវាងផ្នែកតម្រូវការ និង ការផ្គត់ផ្គង់កម្លាំងពលកម្ម។

☆ គុណវិបត្តិ៖
• អត្រាបោះបង់ការសិក្សារបស់សិស្សស្ថិតក្នុងកម្រិតខ្ពស់ ដែលនាំឱ្យយុវជនភាគច្រើនមិនអាចទទួលបានការអប់រំកម្រិតមូលដ្ឋានពេលលេញ។
• យុវជនភាគច្រើនមិនបានបំពាក់ជំនាញ ដែលស្របតាមតម្រូវការរបស់ទីផ្សារការងារ ជាហេតុធ្វើឱ្យបាត់បង់ឱកាស និង ការប្រកួតប្រជែងក្នុងទីផ្សារការងារព្រមទាំងមានគម្លាតជំនាញ។
• ស្ថិតក្នុងភាពអត់ការងាររយៈពេលយូរ ពិសេស សម្រាប់យុវជនដែលមានកម្រិតអប់រំទាប ឬ គ្មានអាស្រ័យដោយកង្វះសមត្ថភាព និង មិនដឹងពីវិធីស្វែងរកការងារដែលងាយស្រួល។
• កង្វះខាតព័ត៍មានទីផ្សារការងារ និង សេវា ជាហេតុបណ្តាលឱ្យមិនអាចទទួលបានការងារសមរម្យ។
• ការធ្វើចំណាកស្រុកទៅក្រៅប្រទស នាំឱ្យមានលំហូរចេញ និង កង្វះខាតកម្លាំងពលកម្មសម្រាប់ទីផ្សារក្នុងស្រុក។
• មិនទទួលបានការប្រឹក្សាយោបល់អំពីអាជីព និង វិជ្ជាជីវៈ ជាហតុនាំឱ្យរៀបចំផែនការអាជីពមិនបានច្បាស់លាស់ និង លំបាកក្នុងការចូលទីផ្សារការងារ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it