Logo
ដំបូន្មាន​ អប់រំ​
តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថាការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនានាំឲ្យមានមហាសង្គាយនា តើបណ្តាលមកពីមូលហេតុអ្វី?
○ តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថា ការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនា នាំឲ្យមានមហាសង្គាយនាទាំងពួង រមែងកើតឡើងដោយសារតែមានទំនាស់រវាងក្រុមសង្គិក (មហាយាន) និង ក្រុមស្ថវិរៈដ៏តឹងតែង (ថេរវាទ)។ ទំនាស់រវាងនិកាយទាំង ២ បានកើតឡើងជាផ្លូវការនៅក្នុងអង្គមហាសន្និបាតមួយទៀតដែលត្រូវប្រារព្ធឡើងនៅប្រមាណជាង ៣៧ ឆ្នាំក្រោយមក ហើយជាលទ្ធផលភាពតានតឹងដែលចេះតែកើតឡើងនៅក្នុងសហគមន៍សង្ឃ ជុំវិញបញ្ហាធម៌វិន័យ តួនាទីរបស់គ្រហស្ថ និង ធម្មជាតិរបស់ព្រះអរហន្ត។ ក្នុងសម័យនោះ (ស.វ ទី ៣ មុន គ.ស) នៅក្នុងនិកាយទាំង ២ មានក្រុមតូចៗ ១៨ ទៀត ដែលមានវិវាទខ្វែងគំនិតគ្នា មិនស៊ីសង្វាក់គ្នា អំពីអត្ថន័យទស្សនៈ ចំណោទបញ្ហាផ្នែកសាសនា និង ទិដ្ឋនៃវិន័យបញ្ញត្តិ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it