Logo
​សាធារណៈ មតិ​
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺការបោះឆ្នោតរើសសមាជិកសភា តើការចាញ់ ឬ ឈ្នះរបស់គណបក្សនយោបាយ អាចមានផលប៉ះពាល់ដល់មន្ត្រីថ្នាក់ណាខ្លះ?
○ តាមធម្មតាក្នុងសង្គមប្រជាធិបតេយ្យភាគច្រើន បើគណបក្សណាមួយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ ដែលជាសមាជិកនៃបក្សនោះក៏ចាញ់ដែរ​ ពោល គឹ ត្រូវចុះចេញពីតំណែង ដើម្បីទុកសមាជិកគណបក្ស ដែលឈ្នះចូលកាន់តំណែងវិញ រីឯមន្រ្តីតាមថ្នាក់ដទៃទៀត រួមទាំងបញ្ជាការកងទ័ពនគរបាល និង ឧត្តមសេនីយ៍ទាំងអស់ នាយកការិយាល័យ ប្រធាននាយកដ្ឋាននានា ព្រមទាំងបុគ្គលិករាជការថ្នាក់ក្រោមៗ ទាំងអស់ មិនចាញ់ជាមួយគណបក្សខ្លួនទេ ពោល គឺមន្ត្រីទាំងអស់នេះ នៅតែកាន់តំណែងបច្ចុប្បន្នរបស់ខ្លួនដដែល។ រួមសេចក្តីទៅ មុខងាររបស់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និង រដ្ឋលេខាធិការ ជាមុខងារក្នុងក្របខខ័ណ្ឌតាមអាណត្តិ រីឯមុខងាររបស់បញ្ជាការទ័ព នគរបាល ឧត្តមសេនីយ៍ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដទៃទៀតជាមុខងារក្នុងក្របខ័ណ្ឌជាតិ គឺជា ក្របខ័ណ្ឌអចិន្ត្រៃយ៍។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ​សាធារណៈ មតិ​, click on at the bottom under it