Logo
សេដ្ឋ កិច្ច
តើប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ាន និង អង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា? តើសមាជិកភាពរបស់កម្ពុជាទាំងនេះ អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និង ប្រជាជនកម្ពុជា?
○ ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤។
° សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និង ប្រជាជនកម្ពុជា ដូចខាងក្រោម៖  
• ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និង នាំចេញពីកម្ពុជា។
• ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
• នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាប សម្រាប់ផលិតផលដែលផលិតពីកម្ពុជា។
• បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និង កិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក។
• ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ។
• ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មក្រៅប្រទេស។
• ផ្តល់នូវជំនួយបច្ចេកទេសនានា ដើម្បីកសាងច្បាប់ ពង្រឹងសមត្ថភាពក្រសួង និង ស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និង វិស័យឯកជន។
• ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និង ជួយបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាជន និង ជួយជម្រុញនូវកំណើនសេដ្ឋកិច្ច​។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it