Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើគណនេយ្យបែងចែកជាប៉ុន្មានប្រភេទ? អី្វខ្លះ?
○ គណនេយ្យគេបែងចែកជាបីប្រភេទ គឺ គណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និង គណនេយ្យពន្ធដារ។
+ គណនេយ្យហិរញ្ញវត្ថុ (Financial  Accounting)
គណនេយ្យហិរញ្ញវត្ថុ គឺជា ការផ្ដោតការយកចិត្តទុកដាក់ទៅលើការរាយការណ៍ ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬ អ្នកដែលពុំបានចូលរួមដោយផ្ទាល់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម។ របាយការណ៍នេះជាទូទៅ គឺជា របាយការណ៍ហិរញ្ញវត្ថុ (Statement) ដែលរបាយការណ៍ទាំងរួមមាន ដូចជា៖ តារាងតុល្យការ (Balance Sheet) របាយការណ៍លទ្ធផល (Income Statement) ជាដើម។

+ គណនេយ្យគ្រប់គ្រង (Management Accounting)
· គណនេយ្យគ្រប់គ្រង គឺ ត្រូវបានផ្ដោតសំខាន់ជាមួយនឹងការផ្តល់នូវពត៌មាន ជាសម្ងាត់សំរាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុន ដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និង ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងដទៃទៀត។ គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្ដល់ពត៌មានទៅដល់ម្ចាស់បំណុល និង អ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត។
· គណនេយ្យគ្រប់គ្រង វាបានផ្ដល់នូវពត៌មានដល់អ្នកសំរេចចិត្តខាងក្នុងក្រុមហ៊ុន​ ក្នុងការសំរេចគោលដៅប្រាក់ចំណេញរបស់អង្គភាព ដូចជា ពត៌មានអំពីការធ្វើ ហិរញ្ញប្បទានវិនិយោគ និង សកម្មភាពប្រតិបត្តិការផ្សេងៗ។

+ គណនេយ្យពន្ធដារ (Tax Accounting)
គណនេយ្យពន្ធដារ គឺជា ដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការបង់ពន្ធ ដោយផ្អែកទៅលើមូលដ្ឋានពត៌មានគណនេយ្យហិរញ្ញវត្ថុ។ ជាទូទៅ គណនេយ្យពន្ធដារ គឺ ផ្ដោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំងការដាក់លិខិតប្រកាសពន្ធ និង ការធ្វើផែនការសំរាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត។ បើទោះជាយ៉ាងណាក៏ដោយ ពត៌មានគណនេយ្យទាំងនោះ គឺ ត្រូវបានគេធ្វើការកត់ត្រា ​និង ធ្វើជារបាយការណ៍អំពីចំណូលសំរាប់បង់ពន្ធ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it