Logo
ទស្សនៈ វិជ្ជា
ចូរបង្ហាញពីភាពខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈ?
○ ភាពខុសគ្នារវាងអំពើឆន្ទៈ និង អំពើអឆន្ទៈ៖
☆ អំពើឆន្ទៈ
• ជាអំពើចេតនា
• ជាអំពើប្រកបដោយញាណ ការភ្ញាក់រលឹក
• មានការតាំងចិត្ត មានគោលបំណងគិតទុកមុន
• មានសេចក្តីប្រាថ្នា មានបុព្វហេតុ
• ទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គម និង បរិស្ថានរស់នៅ។
• អាចវិនិច្ឆ័យបាន
☆ អំពើអឆន្ទៈ
• ជាអំពើរអចេតនា
• ជារេផ្លិចឥតលក្ខខណ្ឌទាំងឡាយ
• ជាអំពើបែបសភាវគតិ កើតឡើងមិនបានគ្រោងទុកជាមុន។
• គ្មានសេចក្តីប្រាថ្នា គ្មានហេតុផលច្បាស់លាស់។
• គ្មានទំនាក់ទំនងជាមួយសង្គម និង បរិស្ថានរស់នៅ ពេលខ្លះកើតឡើងដោយឯកឯង។
• មិនអាចវិនិច្ឆ័យបាន តាមបែបសីលធម៌។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទស្សនៈ វិជ្ជា, click on at the bottom under it