Logo
នីតិ សាស្ត្រ
តើចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ មានអ្វីខ្លះ?
○ ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ មាន៖
• បទល្មើសសកម្ម៖ អំពើជាសម្ភារៈ ឬ ជាសត្យានុម័តរបស់បទល្មើស អាចជាសកម្មភាពពោលគឺអំពើវិជ្ជមាន (អាចជាកាយវិការ ដូចជា ការសម្លាប់មនុស្ស ការលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ អាចជាពាក្យសំដី ឬ ក៏ជាសំណេរ ដូចជា បទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាទជាសាធារណៈ ឬ បទក្លែងបន្លំឯកសារជាដើម) មានន័យថា ចារីនៃបទល្មើសបានប្រព្រឹត្តទង្វើណាមួយដែលច្បាប់បានហាមឃាត់។

• បទល្មើសអកម្ម៖ អំពើ គឺជា សម្ភារៈដែលចាត់ទុកថា ជាធាតុផ្សំនៃបទល្មើស អាចជាអនុប្បវាទ ឬ ជាអំពើអវិជ្ជមានណាមួយ មានន័យថា ចារីមិនបានធ្វើអំពើដែលច្បាប់តម្រូវឱ្យធ្វើ។ ក្នុងករណី ដែលច្បាប់បានតម្រូវឱ្យជនណាម្នាក់ធ្វើអំពើណាមួយ ការដែលមិនបានបំពេញកាតព្វកិច្ចដែលច្បាប់តម្រូវ គឺជា អនុប្បវាទ ពោល គឺធាតុផ្សំសម្ភារៈ ឬ ជាធាតុផ្សំសត្យានុម័តនៃបទល្មើស។ ឧទាហរណ៍៖ មាត្រា ៣២៦ ចាត់ទុកជាបទមិនព្រមប្រគល់អនីតិជន ចំពោះអំពើប្រព្រឹត្តដោយគំនិតទុច្ចរិត ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ ឆ្នាំ និង ពិន័យជាប្រាក់ពី ១ សែនរៀលទៅ ២ លានរៀល។ មាត្រា ៥២៩ នៃក្រមព្រហ្មទណ្ឌ ចាត់ទុកបទល្មើសចំពោះការមិនប្តឹងបរិហារបទឧក្រិដ្ឋ ដោយចែងថា៖ រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋ ដែលអាចនឹងបង្ការ ឬ បន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្តឹងបរិហារដល់អាជ្ញាធរតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ ឆ្នាំ និង ពិន័យជាប្រាក់ពី ១ សែនរៀលទៅ ២ លានរៀល។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it