Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
តើប្រទេសកម្ពុជាយើងមានធនធានអ្វីខ្លះ? តើប្រភពធនធានរ៉ែនីមួយៗមាននៅខេត្តណាខ្លះ? តើការធ្វើអាជីវ​កម្មរ៉ែមានផលប៉ះពាល់អ្វីខ្លះទៅបរិស្ថាន? ចូររៀបរាប់ពន្យល់។
--- ចម្លើយ​​ ---
ក. ប្រទេសកម្ពុជាយើង មានប្រភេទធនធានរ៉ែ ដូចជា៖
• មណ្ឌលប៉ៃលិន៖ នៅខេត្តប៉ៃលិន មានត្បូងមានតម្លៃ ដូចជា ត្បូងទទឹម កណ្តៀង និង ត្បូងមានតម្លៃផ្សេងៗទៀត។
• មណ្ឌលរ៉ែកែវ៖ នៅខេត្តរតនៈគិរី មានត្បូង និង រ៉ែមាស។
• មណ្ឌលរ៉ែថ្មកែវ៖ នៅខេត្តពោសាត់ មានរ៉ែថ្មកែវពណ៌បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬ មានឆ្នូត ប្រើប្រាស់រចនាវត្ថុសិល្បៈនានា។
• មណ្ឌលថ្មកំបោរ និង ផូស្វាត៖ នៅខេត្តកំពត និងខេត្តបាត់ដំបង។

ខ. ការធ្វើអាជីវកម្មរ៉ែមានផលប៉ះពាល់ ទៅលើបរិស្ថាន ដូចជា៖
• ធ្វើឱ្យរ៉ែត្បូងត្រូវរិចរិល ដែលមិនអាចកើតមានឡើងវិញ។
• ធ្វើឱ្យមានការបាត់បង់ផលព្រៃឈើ ដោយសារការរុករក ឈួសឆាយដី ដើម្បីជីកកាយ រុករកឱ្យដល់ស្រទាប់ក្រោម។
• បង្កផលលំបាកដល់ការប្រើប្រាស់ដី ដោយសារដីស្រទាប់លើមានជីជាតិត្រូវបាត់បង់ គឺ ដីសិលាត្រូវមកខាងលើវិញ ដោយសារការឈួសឆាយ។
• ដីគ្មានគម្របព្រៃឈើ ងាយរងនឹងសំណឹក ដោយសារទឹកភ្លៀងហូរច្រោះ ខ្សោះដី ខូចគុណភាព។
• ការរែងរ៉ែ លាងរ៉ែនាំឱ្យទឹកស្ទឹង ទន្លេល្អក់ ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន និង ជីវិត​សត្វរស់នៅក្នុងទឹក។
• ផ្សែងរោងចក្រ ការបាត់បង់ព្រៃឈើ ដែលជាកត្តាបង្កើតនូវឧស្ម័នពុល និង ធ្វើឱ្យសត្វព្រៃមានការភ័យខ្លាច ហើយជួនកាលអាចផ្លាស់ទីលំនៅ ទៅជ្រកនៅក្នុងព្រៃប្រទេសជិតខាង។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it