Logo
ចំណេះដឹង រដ្ឋបាល
តើមូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាលមានអ្វីខ្លះ? ចូរបកស្រាយ។
○ មូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាល មានដូចជា៖
+ វិធានណែនាំទូទៅ
តាមច្បាប់រដ្ឋបាល គឺ ក្នុងរបៀបសរសេរលិខិតរដ្ឋបាល ត្រូវបានគេណែនាំដូចតទៅ៖
• គេត្រូវរៀបចំប្រយោគឲ្យងាយយល់ មានខ្លឹមសារខ្លីៗ អាចបញ្ជាក់នូវបំណង និង គំនិតដែលគេចង់បង្ហាញ។
• គេមិនត្រូវសរសេរបន្លាយសេចក្តីស្រួល ទៅជាស្មុកស្មាញនោះទេ ព្រោះធ្វើឲ្យអ្នកទទួលពិនិត្យលិខិតមិនដឹងពីបំណង និង គោលដៅរបស់លិខិត។
• គេមិនត្រូវសរសេរពាក្យបាលីសំស្រ្កឹត ឬ ពាក្យបរទេស ក្នុងលិខិតរដ្ឋបាលនោះទេ ព្រោះបើគេមិនយល់ នាំឲ្យខាតពេលក្នុងការបើកវចនានុក្រម។
• ប្រើពាក្យឲ្យត្រូវទៅតាមជំនាញ។
• ត្រូវឲ្យមានភាពតម្រូវចិត្ត។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it