Logo
ដំបូន្មាន​ អប់រំ​
តើព្រះពុទ្ធការធម៌ ១៨ យ៉ាងមានអ្វីខ្លះ?
○ ព្រះពុទ្ធការធម៌ ១៨ យ៉ាងមាន មនុស្សត្តំ ជាតិជាមនុស្ស ១ លិង្គសម្បត្តិ មានភេទជាបុរស ១ ហេតុមានឧបនិស្ស័យគួរនឹងសម្រេចព្រះអរហត្តផល ១ សត្ថាទស្សនំ បានបានជួបបានឃើញព្រះសាស្ដាចារ្យ ១ បព្វជ្ជា បានបួសក្នុងព្រះពុទ្ធសាសនា ឬ បួសក្នុងព្រះពុទ្ធសាសនា ឬ បួសជាតាឥសីក្រៅព្រះពុទ្ធសាសនា ១ គុណសម្បត្តិប្រកបដោយគុណមានឈានជាដើម ១ ឆន្ទតា ពេញចិត្តប្រាថ្នានូវពោធិញ្ញាណឥតមានចិត្តរុញរា ១ ធម៌ទាំង ៨ ប្រការនេះ ឈ្មោះថា ធម្មសមោធាន អាចឲ្យសម្រេចប្រាថ្នានូវសេចក្តីប្រាថ្នាក្នុងពោធិញ្ញាណបាន ហើយផ្សំនិងបារមី ១០ ទៀតគឺ ទាន ការឲ្យទាន ១ សីល ការរក្សាសីល ១ នេក្ខម ការចេញចាកបួស ១ បញ្ញា មានប្រាជ្ញា ១ វិរិយ ការព្យាយាម ១ ខន្តី មានសេចក្តីអំណត់អត់ធន់ ១ សច្ច​ ការពោលនូវពាក្យពិត ១ អធិដ្ឋាន ការតាំងចិត្តកំណត់ទុកមាំក្នុងចិត្ត ១ មេត្តា ផ្សាយមេត្តា អាណិតស្រណោះចំពោះសព្វសត្វទូទៅទាំងអស់ ១ ឧបេក្ខា ធ្វើចិត្តស្មើជាកណ្តាល ឥតមានល្អៀងទៅខាងណា ១ (រួមធម្មសមោធាន ៨ ចូលនឹងបារមី ១០ ត្រូវជា ១៨) ហៅថាពុទ្ធការធម៌ ធម៌នេះធ្វើឲ្យមនុស្សកើតជាព្រះពុទ្ធឡើងបាន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it