Logo
គ្រូ មន្ត្រី​ រាជការ​
ជារឿយៗនៅក្នុងសង្គមខ្មែរេគតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រសារខ្លះៗ។
​​​ក. អំពើហឹង្សាជាអ្វី? បណ្ដាលមកពីកត្តាអ្វីខ្លះ ​និង នាំមកនូវផលវិបាកអ្វីខ្លះ​?
ខ. តើនៅក្នុងគ្រួសារគ្រូបង្រៀន អាចមានអំពើហឹង្សាដែររឺទេ?
គ. តើត្រូវមានអកប្បកិរិយា ​និង វិធានការបែបណាខ្លះ ដើម្បីទប់ស្កាត់​អំពើហឹង្សានេះ?
--- ចម្លើយ​​ ---
○ ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រសារខ្លះៗ មានដូចជា​៖
ក. អំពើហឹង្សា គីជា ការបៀតបៀន ការរំលោភបំពានទៅលើអ្នកដទៃ តាមរយះអំណាច តួនាទី ឬ ទឹកប្រាក់ ដើម្បីគាបសង្កត់ បង្ខំអ្នកដទៃ ឲ្យធ្វើតាមខ្លួន (ផ្លូវកាយ ផ្លូវចិត្ត និង វាចារ)។
+ អំពើហឹង្សាបណ្តាលមកពី៖
• ភាពក្រក្រី អវិជ្ជា អសិលធម៌ លោភៈ ទោសៈ មោហៈ
កង្វះការយល់ដឹងពីសិទ្ធមនុស្ស (សិទ្ធស្រ្ដី យេនឌ័រ...)។
+ អំពើហឹង្សាបង្កនូវផលវិបាក ដូចជា៖
• ការបែកបាក់គ្រួសារ
• ការបែកបាក់ថវិការ​ និង សុភង្គលក្នុងគ្រួសារ និង សង្គម
• ការកើនឡើងនូវស្រ្តីមេម៉ាយ និង ក្មេងកំព្រា
• ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ក្នុងគ្រួសារ និង សង្គម
• រដ្ឋមានកង្វល់ក្នុងការដោះស្រាយបញ្ហា
ខ. នៅក្នុងគ្រួសារគ្រូបង្រៀន មិនអាចមានអំពើហឹង្សាក្នុងគ្រួសារទេ ដោយសារគ្រូបង្រៀន ទទួលបានការអប់រំច្រើន។​
គ. អាកប្បកិរិយា និង វិធានការ ទប់ស្គាល់អំពើហឹង្សា
• រៀបចំខ្លួនអោយសមស្របជាយុវជនល្អ កូនល្អ សិស្សល្អ​
• អប់រំមិត្តភកិ្ត អោយចេះគោរពសិទ្ធិអ្នកដទៃ
• ផ្សព្វផ្សាយគ្រប់រូប​ភាព ដើម្បីទប់ស្គាត់អំពើហឹង្សា
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it