Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើអ្វីទៅជា របាយការណ៍ហិរញ្ញវត្ថុ? ហេតុអ្វីបានជាអាជីវកម្មត្រូវការវា?
○ របាយការណ៍ហិរញ្ញវត្ថុ គឺជា របាយការណ៍ដែល សង្ខេបអំពីដំណើរការនៃគណនេយ្យ។ វាកំណត់អំពីភាពខ្លាំង និង ខ្សោយនៃអាជីវកម្ម។ ជាធម្មតា របាយការណ៍ហិរញ្ញវត្ថុនៃអាជីវកកម្ម មានរាប់បញ្ចូលនូវរបាយការណ៍ចំណូល តារាង​តុល្យការ ប្រាក់ចំណូលកាត់ទុក និង លំហូរសាច់ប្រាប់ ជាដើម។
° អាជីវកម្មភាគច្រើនត្រូវាការរបាយការណ៍ហិរញ្ញវត្ថុ ព្រោះ របាយការណ៍ហិរញ្ញវត្ថុ ប្រាប់ពីលទ្ធផលនៃប្រតិបត្តិការរបស់អាជីវកម្ម ឬ ក្រុមហ៊ុន ស្ថានភាពហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់ក្នុងអាជីវកម្ម ឬ ក្រុមហ៊ុនមួយ។
* របាយការណ៍ហិរញ្ញវត្ថុ ពិតជាមានសារ:សំខាន់ណាស់សម្រាប់អ្នកដែលធ្វើការជាប់ពាក់ព័ន្ធ​ ជាមួយក្រុមហ៊ុនមួយ ដែលអ្នកទាំងនោះត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងសុខភាពហិរញ្ញវត្ថុ ក៏ដូចជាដំណើរនៃក្រុមហ៊ុនដើរដល់ចំណុចណាហើយ​។ អ្នកដែលត្រូវការរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុនមួយ មានដូច ប្រធានគ្រប់គ្រងនៃក្រុមហ៊ុននោះ ម្ចាស់ភាគហ៊ុន អ្នកចូលហ៊ុនវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ និង រដ្ឋាភិបាលជាដើម។ ជាទូទៅ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានរបាយការណ៍សំខាន់ ៣ ដែលអ្នកត្រូវដឹង៖
១.​ តារាងតុល្យការ៖ វាបង្ហាញអំពី ទ្រព្យ បំណុល ហើយនិង ការចុះបញ្ចីសង្ខេបនីមួយៗ។ ដោយនៅចុងឆ្នាំ វាបង្ហាញអំពីទ្រព្យដែលអ្នកមាន ដូចជា យានជំនិៈ អាគារ លុយនៅក្នុងក្រុមហ៊ុនរបស់អ្នក ជាដើម។ ហើយវាក៏ប្រាប់ពីចំនួនដែលអ្នកជំពាក់ផងដែរ ដូចជា ធនាគារ និង អ្នកផ្គត់ផ្គង់សំភារៈក្នុងអាជីវកម្មរបស់អ្នក។
២. របាយការណ៍ចំណូល៖ វាបង្ហាញពីពេលវេលា​នៃរបាយការណ៍ហិរញ្ញវត្ថុ ដូចជា ចំណូលប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ជាដើម។ របាយការណ៍ចំណូល ធ្វើឲ្យអ្នកដឹងពីចំណូល ចំណាយជាសរុប​ ហើយជាទូទៅ ផ្ដល់នូវការប្រៀបធៀបទិន្នន័យ ២ ទៅ ៣ ឆ្នាំ។ វាបានអនុញ្ញាត្តិឲ្យអាជីវករ​ ដឹងថា តើដំណើរការអាជីវកម្មរបស់ពួកគេកំពុងមានការចំណេញ ឬ មួយក៏ខាត។
៣. របាយការណ៍លំហូរសាច់ប្រាក់៖ សង្ខេបពីការចំណាយប្រាក់ប្រចាំឆ្នាំ។ នេះជួយបង្ហាញថា ក្រុមហ៊ុន ឬមួយក៏ អាជីវកម្ម ត្រូវបានចំណាយអស់ប៉ុន្មានក្នុងមួយឆ្នាំៗ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it