Logo
គ្រូ មន្ត្រី​ រាជការ​
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីអោយសិស្សសម្រេចបាននូវសសរស្តម្ភទាំងបួនស្តីពីវប្បធម៌? ចូរពន្យល់?
○ ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ត្រូវអប់រំអំពីផលប្រយោជន៏នៃការសិក្សាវប្បធម៏ ដើម្បីអោយសិស្សសំរេចបាន​នូវសសរស្តម្ភទាំង ៤៖
ក. ចំណេះដឺង
• បើកទូលាយនូវចំណេះ​ដឹង​ងទូទៅ អោយបានទូលំទូលាយបន្ថែមទៀត។
• ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និង ព្រលឹងជាតិ។
​• យល់ដឹងងកាន់តែច្បាស់ អំពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់ និង ទទួលស្គាល់តាំងពីបុរាណកាលមក​។
ខ. ចំណេះធ្វើ
​• បណ្ដុះមនោសញ្ចេតនាទៅលើការងារគ្រប់ផ្នែក ដោយស្រឡាញ់ថែរក្សា និង ការពារអ្វីដែលជារបស់ជាតិ។
• ស្គាល់ច្បាស់នូវប្រភពលក្ខណះនៃវប្បធម៏ អរិយធ​ម៏របស់ជាតិខ្លួន ឥរិយាបថ ដេក ដើរ ​អង្គុយឈរ ឬ ទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា សិល្បះ។ល។
• ចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃអោយសមស្របតាមដូងព្រលឹងជាតិ។
• ចេះរកវិធានការការពារ និង ទប់ស្គាត់នូវឥទ្ធិពលវប្បធម៏ អរិយធម៏បរទេសទាំងឡាយណា ដែលបំផ្លាញ់ដល់វប្បធម៏ អរិយធម៏រប​ស់ ជាតិ​ខ្លួន។
គ. ចំណេះដឺងអប់រំ
• ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជំរៅ លើអត្តញ្ញាណជាតិ​ និង ដួង​ព្រលឺងជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្តិការគ្រប់គ្រង់ ភាសា អក្សរ សិល្បៈ ទំមនៀមទំលាប់ ប្រពៃណី ជំនឿសាស​នា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួម។ល។)​
ឃ. ចេះរស់នៅក្នុងសង្គម
• ចេះរស់នៅជាមួយគ្នា ចេះស្រឡាញ់គ្នា រាប់អានគ្នា គោរពសិទ្ធគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៏សម្បុរ ភេទ ជំនឿ សាសនា។
​​• ចេះរស់នៅប្រកបដោយចរិយាធ​ម៏ និង គុណធម៏ ដើម្បីរស់នៅក្នុងសង្គម។
• ស្គាល់កាតាព្វកិច្ច និង ស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ខល្អ។
• មានមនសិការក្នុងជីវ់ៈវិជ្ជាតាមសមាជីវោ មិនរំលោភទៅលើអ្នកដទៃ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it