Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
តើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់បញ្ជាក់។
○ ទេសចរណ៍ ជា វិស័យមួយដែលត្រូវគេចាត់ទុកជាវិស័យឧស្សាហកម្មគ្មានផ្សែង ព្រោះវិស័យនេះជាប្រភពរកប្រាក់ចំណូលជាតិបានយ៉ាងច្រើន។ ដោយឡែកនៅប្រទេសកម្ពុជា វិស័យទេសចរណ៍ត្រូវបានគេចែកចេញជា ៥ ផ្នែក៖

ក.ទេសចរណ៍វប្បធម៌
ជាទេសចរណ៍មួយប្រភេទ ទាក់ទងទៅនឹងការស្វែងយល់ពីចំណេះដឹង ពាក់ព័ន្ធទៅនឹងវប្បធម៌របស់ពលរដ្ឋ ដូចជា ការទស្សនាប្រាសាទបុរាណ បូជណីយដ្ឋាន អារាមដ្ឋាន ទំនៀមទំលាប់ប្រពៃណី របៀបរបបរស់នៅ...។

ខ. ទេសចរណ៍ធម្មជាតិ
ជាការកំសាន្តតាមតំបន់ដែលមានធនធានធម្មជាតិ ដោយសំរស់ស្រស់ត្រកាល ដើម្បីស្វែងយល់ពីបរិស្ថាននៃតំបន់ដែលអភិវឌ្ឃន៍ និង ការពារ ក្នុងនោះរួមមាន មច្ឆាជាតិ រុក្ខជាតិ...។

គ. ទេសចរណ៍អរូបី
ជាដំណើរកំសាន្តតំបន់ជាប់ទាក់ទងទៅនឹងជំនឿ សាសនា​របស់ប្រជាពលរដ្ឋ មានការគោរពអ្នកតា ម្ចាស់ទឹកដី អច្ឆរិយភាព ជាដើម។

ឃ. ទេសចរណ៍កែច្នៃ
ជាការកំសាន្តតាមតំបន់ដែលបានប្រែក្លាយអោយទៅរមណីយដ្ឋាន​ ទីកំសាន្តរីករាយ មជ្ឈដ្ឋានកីឡា ឆ្នេរសមុទ្រ តាមជ្រលងដងអូរ ជាដើម...។

ង. ទេសចរណ៍ជំនួញ
ជាការកំសាន្ត លំហែររបស់ពួកទេសចរណ៍ ដែលជាវិនិយោគទុន ដើម្បីស្វែងរកទីតាំងវិនិយោគ និង ជាបញ្ហាសំខាន់ ទាក់ទងទៅនឹងវិស័យឧស្សាហកម្ម ឬ ឧស្សាកម្មទេសចរណ៍។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it