Logo
ដំបូន្មាន​ អប់រំ​
ចូរនិយាយពីព្រះពុទ្ធសាសនានិកាយហីនយាន។ ព្រះពុទ្ធសាសនានិកាយមហាយាន។
○ ព្រះពុទ្ធសាសនានិកាយហីនយាន ឬថេរវាទ ឬទក្ខិណានិកាយ៖ ជាយានតូចចង្អៀត អាចផ្ទុកសត្វលោកបានតិច មានវិន័យតឹងរឹង គោរពតាមបទបញ្ញត្តិ ដែលព្រះពុទ្ធទ្រង់បានកំណត់ទុកឲ្យ មានគម្ពីរព្រះត្រៃបិដកជាគោល។ និកាយហីនយាន គោរពព្រះពុទ្ធសមណគោត្តម ដែលបានត្រាស់ដឹងសម្មាសម្ពោធិញាណ ដែលបានចូលបរិនិព្វានទៅហើយ។ ព្រះពុទ្ធសាសនាថេរវាទ មានក្តីប្រាថ្នាយកនិព្វានជាធំ (មិនកើត ចាស់ ឈឺ ស្លាប់ គឺសូន្យ)។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទនេះមាន ឥណ្ឌា (មួយចំនួនតូច) ស្រីលង្កា នេប៉ាល់ ភូមា ថៃ កម្ពុជា និងឡាវ។

° ព្រះពុទ្ធសាសនានិកាយមហាយាន ឬអាចរិយវាទ ឬក៏ឧត្តរនិកាយ៖ ជាយានធំ អាចផ្ទុកសត្វលោកបានច្រើន មានវិន័យធូរស្រាល គោរពតាមពាក្យប្រដៅរបស់គ្រូអាចារ្យ ឬអាចរិយវាទ។ និកាយមហាយាន គេជឿថាមានព្រះពោធិសត្វជាច្រើនអង្គ នៅចាំអាចជួយសង្គ្រោះសត្វលោកឲ្យដល់ឋានសួគ៌។ ប្រទេសដែលកាន់និកាយមហាយានមានឥណ្ឌា (ផ្នែកខ្លះ មួយចំនួនតូច) ទីបេនេប៉ាល់ ចិន និងវៀតណាម។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it