Logo
សេដ្ឋ កិច្ច
តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី? តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ?
○ សេដ្ឋកិច្ចវិទ្យា គឺជា មុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួម និង ដំណើរប្រព្រឹត្តទៅនៃសមាសភាព​ដែលចូលរួមនៅក្នុងសេដ្ឋកិច្ច និយាយដោយឡែក។

សេដ្ឋកិច្ចវិទ្យា គឺជា ការសិក្សារពីសេដ្ឋកិច្ច។ សេដ្ឋកិច្ច គឺជា ការបែងចែកធនធានកម្រដែលមាន សម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំណួរពី គឺ ត្រូវផលិតអ្វី? ត្រូវផលិតដោយរបៀបណា? ត្រូវផលិតឲ្យនរណា?

នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរ គឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស និង​ រដ្ឋាភិបាល) និង​ របបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។

ក- អ្នកសម្រេចចិត្ត
• អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេ គឺជា តួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ និង ជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួម គឺ ពួកយើងទាំងអស់គ្នា។
• សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ ទិញ ឬ ជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផល និង សេវាផ្សេងៗ។
• រដ្ឋ គឺជា អ្នកផ្គត់ផ្គង់ផលិតផល សេវា និង បែងចែកប្រាក់ចំណូល មានដូចជា ប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនិង បែងចែកប្រាក់ចំណូល។

ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ។

☆ ដូច្នេះ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺ អ្នកសម្រេចចិត្ត​ និង របបសេដ្ឋកិច្ច​។ របបសេដ្ឋកិច្ចល្អ ប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អ ក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ និង ផ្ទុយមកវិញ មានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវ ក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it