Logo
គ្រូ មន្ត្រី​ រាជការ​
ហេតុអ្វីបានជាអ្នកច​ង់ក្លាយជាគ្រូបង្រៀន? ព្រោះអ្វី?
○ បានជា​ខ្ញុំ​ច​ង់ក្លាយជាគ្រូបង្រៀន ព្រោះ៖
• គឺ ចង់អោយកុមារា កុមារី យុវជន ជាអ្នកបន្ដវេនពីមនុស្សដែលធ្វើការអភិវឌ្ឍន៏ខ្លួន និង ដើម្បីក្លាយពលរដ្ឋល្អដែលមានប្រយោជន៏ ជាទីសង្ឃឹម និង ជាសសរទ្រូងរបស់​ប្រទេសជាតិ។
​• ចង់អោយមនុស្សមានចំណេះដឺងទូលំទូលាយ។
• អប់រំអោយមានលក្ខណៈវិទ្យាសាស្រ្ត និង បច្ចេកទេសទំនើបេជឿនលឿន។
• អប់រំឲ្យ​មានសីល​ធម៏ និង គុណធម៏ល្អ។
• អប់រំអោយចេះគោរពសិទ្ធិគ្នាទៅវិញទៅមក មានលក្ខណៈប្រជាធិបតេយ្យ និង អោយយល់ដឹងពីបរិស្ថានល្អ។
• អប់រំអោយមានសុខភាពមាំមួន ឬ មានមនៈសិការខ្ពស់ចំពោះប្រទេសជាតិ។
• អ​​ប់រំអោយមានសាមគ្គីភាពល្អ។
• អប់រំអោយមានល្បិច និង វិធីសាស្រ្ដក្នុងការផ្តល់ចំណេះ​ដឹង​ដល់មនុស្សជំនាន់ក្រោយ អោយក្លាយជាពលរដ្ឋល្អពិត។
• អប់រំអោយខិតខំស្រាវជ្រាវចំណេះ​ដឹងថ្មី បទពិសោធន៏ល្អៗ សំរាប់អ្នកជំនាន់ក្រោយ ឲ្យចេះស្វ័យសិក្សាអភិវឌ្ឍន៏ខ្លួនឥតឈប់ឈរ ព្រោះគ្រូជាអ្នកដឺកនាំខាងសតិបញ្ញាដល់មនុស្ស ហើយគ្រូជាអ្នកកសាងសតិបញ្ញាដល់សង្គមជាតិ។ គ្រូល្អនាំអោយយុវជនល្អ នាំអោយសង្គមល្អ នាំអោយប្រទសជាតិ មានការអភិវឌ្ឍ​ន៏ថ្លៃថ្នូរ និង រុងរឿង។ គ្រូជាអ្នកកសាងធនធានមនុស្សសំរា​ប់ប្រទេសជាតិ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it