Logo
វប្បធម៌​ ទូទៅ
តើព្រះនាងឥន្ទ្រទេវីបានធ្វើអ្វីខ្លះក្នុងសង្គមខ្មែរ?
○ ព្រះនាងឥន្ទ្រទេវី គឺជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរាជវិហារ (ប្រាសាទតាព្រហ្ម) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា។ ព្រះនាងជា កវី ឯកខាងភាសាសំស្រ្កឹតដែលកម្ររកបាននៅសម័យនោះ (សិលាចារឹកភិមានអាកាស) (សូម្បីតែជនជាតិឥណ្ឌាបច្ចុប្បន្ន ក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អដែលកម្ររកបាន នៅពេលឃើញសិលាចារឹក ដែលជាស្នាព្រះហស្តរបស់ព្រះនាង)។ ព្រះនាង ណែនាំប្អូនស្រីឲ្យធ្វើតបៈធម៌ នៅពេលស្វាមី (ជ័យវរ្ម័ន ទី ៧) ទៅធ្វើសង្គ្រាមនៅចាម្ប៉ា។ ព្រះនាង បានជួយក្នុងកិច្ចការសង្គមជាច្រើន និង ជួយណែនាំព្រះស្វាមីអំពីព្រះពុទ្ធសាសនា។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it